អាមេរិក៖ ស្ត្រីជាម្ដាយម្នាក់មកពីរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិកសម្រាលបានកូនស្រីម្នាក់កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨៤និងបានដាក់ឈ្មោះឲ្យកូនស្រីថា “RhoshandiatellyneshiaunneveshenkKoyaanisquatsiuth Williams” ដែលមានលក្ខណៈវែងគួរសម។
តួយ៉ាងកន្លងទៅមិនយូរប៉ុន្មានផងប្រហែលជារយៈពេលបីសប្ដាហ៍ក្រោយ គាត់ក៏បានប្ដូរឈ្មោះរបស់កូនស្រីទៅជា “Rhoshandiatellyneshiaunneveshen kescianneshaimondrischlyndasaccarnae renquellenendrasamecashaunettethalem eicoleshiwhalhinive'onchellecaundenesh eaalausondrilynnejeanetrimyranaekuesa undrilynnezekeriakenvaunetradevonneya vondalatarneskcaevontaepreonkeinesce ellaviavelzadawnefriendsettajessicanneles ciajoyvaelloydietteyvettesparklenescea undrieaquenttaekatilyaevea'shauwneorali aevaekizzieshiyjuanewandaleccianneren eitheliapreciousnesceverroneccalovelia tyronevekacarrionnehenriettaescecleon patrarutheliacharsalynnmeokcamonaeloies alynnecsiannemerciadellesciaustillaparis salondonveshadenequamonecaalexetiozetia quaniaenglaundneshiafrancethosharomeshaun nehawaineakowethauandavernellchishankcarl inaaddoneillesciachristondrafawndrealaot relleoctavionnemiariasarahtashabnequcka gailenaxeteshiataharadaponsadeloriakoent escacraigneckadellanierstellavonnemyiat angoneshiadianacorvettinagodtawndrashirl enescekilokoneyasharrontannamyantoniaaquin ettesequioadaurilessiaquatandamerceddiamae bellecescajamesauwnneltomecapolotyoajohny aetheodoradilcyana Koyaanisqatsiuthawyhaiashieakhauwnne Williams” ដែលជាឈ្មោះមានតួអក្សរលើសពី១,០០០តួ និងធ្វើឲ្យសំបុត្រកំណើតមានប្រវែងដល់ទៅ៦០.៩៦សង់ទីម៉ែត្រឯណោះហើយបំបែកកំណត់ត្រាពិភពលោកហ្គីនណេស នៃការមានឈ្មោះវែងជាងគេបំផុតផងដែរ។
នៅក្នុងបទសម្ភាស៍របស់កម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយកាលពីឆ្នាំ១៩៩៧ស្ត្រីជាម្ដាយ បានចូលរួមជាមួយកូនស្រីផ្ទាល់ និងបានបកស្រាយថាអ្នកស្រីបានមានបំណងចង់ធ្វើអ្វីម៉្យាងដើម្បីបំបែកកំណត់ត្រាពិភពហ្គីនណេសដូច្នេះក៏នឹកឃើញឈ្មោះរបស់កូនស្រីដាក់ឲ្យវែង និងមានតែមួយគត់ដោយមិនចង់ឲ្យឈ្មោះដូចមនុស្សទូទៅណាម្នាក់ឡើយ។
យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះកូនស្រីរបស់អ្នកស្រី តែងតែត្រូវបានគេហៅឈ្មោះយ៉ាងខ្លីថា “Jamie”។ហើយជុំវិញនៃការបំបែកកំណត់ត្រាពិភពលោកហ្គីនណេសខាងលើ រដ្ឋតិចសាស់បានផ្លាស់ប្ដូរច្បាប់របស់ខ្លួនដោយឪពុកម្ដាយអាចដាក់ឈ្មោះឲ្យកូនទៅតាមទំហំប្រអប់ជាក់លាក់ ដែលនៅលើសំបុត្រកំណើតប៉ុណ្ណោះ៕
សូមទស្សនារូបភាពខាងក្រោម៖