នារីម្នាក់ធ្វើខួបឲ្យសុនខ បង្ហោះដ្រូន៥២០គ្រឿងចេញជារូបភាពលើអាកាស ដោយចាយប្រាក់អស់ជាងមួយម៉ឺនដុល្លារ (មានវីដេអូ) - TrueID

នារីម្នាក់ធ្វើខួបឲ្យសុនខ បង្ហោះដ្រូន៥២០គ្រឿងចេញជារូបភាពលើអាកាស ដោយចាយប្រាក់អស់ជាងមួយម៉ឺនដុល្លារ (មានវីដេអូ)

January 7, 2022

ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេអូឃ្លីបខ្លីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបង្ហាញពីសុនខមួយក្បាល មកពីប្រទេសចិនត្រូវបានម្ចាស់របស់វាជានារីម្នាក់ ប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១០ឆ្នាំឲ្យយ៉ាងអធិកអធម។ហើយវីដេអូឃ្លីខ្លីនេះ ត្រូវបានថតឡើងតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១មកម៉្លេះនិងយកទៅបង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។

ជាក់ស្ដែងនារីជាម្ចាស់ (មិនបញ្ចេញអត្តសញ្ញាណ) បានជួលដ្រូនចំនួន៥២០គ្រឿង ដោយចំណាយអស់ទឹកប្រាក់ប្រមាណ១៥,៧០០ដុល្លារអាមេរិកដើម្បីបង្ហោះដ្រូនទៅលើអាកាស ចេញជារូបសុនខក្នុងប្រអប់ និងនំខេកផងដែរ អស់រយៈពេល៣០នាទី ពីលើទន្លេ Xiangjiangនៃទីក្រុង Changsha

ចំណែកក្នុងវីដេអូវិញបង្ហាញឲ្យឃើញថា សុនខបានពាក់នូវមួកណូអែល អង្គុយពីមុខនំខេកមួយដោយមានការច្រៀងអបអរពីសំណាក់មនុស្សប៉ុន្មាននាក់ជុំវិញខ្លួនវា យ៉ាងសប្បាយរីករាយ។

យ៉ាងណាមិញ ចំពោះការបង្ហោះដ្រូនមិនត្រូវបានអនុញ្ញាតឲ្យបង្ហោះដោយសេរីឡើយ ដោយសារតែតំបន់មួយចំនួនត្រូវបានគេកំណត់ហាមឃាត់។ ហើយប៉ូលិសបានរម្លឹកដល់អ្នកដទៃទៀតថាប្រសិនចង់បង្ហោះដ្រូន គួរណាស់តែធ្វើការស្នើសុំពីប៉ូលិសជាមុនសិន បើមិនអីចឹងទេខាងប៉ូលិសនឹងបា.ញ់ ទ.ម្លា.ក់ដ្រូនចុះមកក្រោមជាមិនខាន។ ចំពោះការបង្ហោះសម្រាប់ខួបកំណើតសុនខខាងលើ នារីជាម្ចាស់ក៏បានស្នើសុំជាមុនរួចរាល់ផងដែរ៕

ប្រភព: Worldofbuzz / yahoo

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...