យុវជនម៉ាឡេស៊ីពីរនាក់ លេងសើចជាមួយពួកម៉ាករបស់ខ្លួន ធ្វើឲ្យចុងក្រោយ ក្លាយជា.ទុ..ក្ខ - TrueID

យុវជនម៉ាឡេស៊ីពីរនាក់ លេងសើចជាមួយពួកម៉ាករបស់ខ្លួន ធ្វើឲ្យចុងក្រោយ ក្លាយជា.ទុ..ក្ខ

August 31, 2022

ម៉ាឡេស៊ី៖ យុវជនម៉ាឡេស៊ីចំនួនពីរនាក់ បានលេងសើចជ្រុលជាមួយមិត្តភក្ដិម្នាក់អាយុ១៦ឆ្នាំរបស់ពួកគេ ដែលបណ្ដាលឲ្យមិត្តភក្ដិម្នាក់នេះ ស្លា.ប់.បា.ត់.ប.ង់.ជីវិតយ៉ាងអាណោចអាធ័មជាខ្លាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី២៨ ខែសីហា ឆ្នាំ២០២២កន្លងទៅប៉ុន្មានថ្ងៃមុននេះយុវជន.រ.ង.គ្រោះ.ម្នាក់មានឈ្មោះថា MuhammadDamin Mikhail Kasol បានចំណាយពេលទំនេរសម្រាកលើសាឡុងចាស់មួយ ដែលនៅជាប់ទ្វារបន្ទប់ទឹកខណៈមិត្តភក្ដិរបស់គេចំនួនពីរនាក់ កំពុងលេងហ្គេមក្នុងបន្ទប់ទឹក ដែលជាបន្ទប់ទឹកសាធារណៈបោះបង់ចោល។ឃើញដូច្នេះ ម្នាក់ក្នុងចំណោមមិត្តភក្ដិទាំងពីររបស់យុវជន.រ.ង.គ្រោះ បាន.អុ.ជ.ភ្លើងពីក្រោមសាឡុង ដែលបណ្ដាលឲ្យភ្លើង.ឆា.ប.ឆេះ.ខ្លាំង ទាំងដែលយុវ.ជ.ន.គ្រោះ.កំពុងដេកលង់លក់។

តួយ៉ាង មិត្តភក្ដិទាំងពីរ បានស្ទុះរត់ចេញទាំងភាពស្លន់ស្លោ ហើយចំណែកឯយុវជន.រ.ង.គ្រោះវិញ បានងើបឡើង និងរត់ចូលក្នុងបន្ទប់ទឹកដោយភាពចលាចល។ ទន្ទឹមនឹងនេះ មិត្តភក្ដិទាំងពីរក៏បានព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្ដែមិនបានសម្រេចឡើយ។

យ៉ាងណាមិញ ខាងភ្នាក់ងារពន្លត់អគ្គិភ័យបានទទួលការរាយការណ៍នាវេលាម៉ោង២:៣៥នាទីរសៀលនិងទៅដល់កន្លែងកើតហេតុផ្ទាល់ ដោយកម្លាំងចំនួន១៩នាក់ត្រូវបានដាក់ពង្រាយ រួម​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យចំនួន៤​គ្រឿង។ហើយពេលទៅដល់ភ្លាម គឺបានប្រទះឃើញ.សា.ក.ស.ព.របស់យុវជន.រ.ង.គ្រោះ.តែម្ដង ដែលដេក.ស្លា.ប់.ក្នុងបន្ទប់ទឹក។ ជាចុងក្រោយសា.ក.ស.ព.​ត្រូវ​បាន​​ប្រគល់​ទៅឲ្យ​ប៉ូលិស ដើម្បី​ធ្វើកោសល្យវិច័យ។ចំណែកមិត្តភក្ដិទាំងពីរវិញ ទៅជាយ៉ាងណា គឺមិនទាន់ដឹងនៅឡើយទេ៕

ប្រភព: Worldofbuzz / Says

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
សកម្មភាពយក.ស..ព..ឡើងឡាន
សកម្មភាពយក.ស..ព..ឡើងឡាន
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...