អេស្ប៉ាញ៖ កាលពីថ្ងៃអាទិត្យទី២៤ខែតុលាកន្លងទៅនេះ ផ្លូវនានាក្នុងទីក្រុងម៉ាឌ្រីដនៃប្រទេសអេស៉្បាញពោរពេញទៅដោយហ្វូងចៀមរាប់រយក្បាល ខណៈមានអ្នកគង្វាលដឹកនាំឆ្លងកាត់ផ្លូវ។
តួយ៉ាងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៩៤ អនុញ្ញាតឲ្យអ្នកគង្វាលប្រើសិទ្ធិរបស់ពួកគេក្នុងការប្រើប្រាស់ផ្លូវតាមប្រពៃណីដើម្បីដឹកនាំសត្វចិញ្ចឹមចេញពីភាគខាងជើងនៃប្រទេសអេស៉្បាញទៅកាន់វាលស្មៅភាគខាងត្បូងបន្ថែមទៀតសម្រាប់ការស៊ីស្មៅរដូវរងារ។
ទន្ទឹមនឹងនេះ អ្នកគង្វាលម្នាក់ឈ្មោះថា Miguel Gonzalez ដែលធ្វើការស្ទើរតែមួយជីវិតជាមួយសត្វបាននិយាយថា គាត់ពិតជាមានមោទកភាពជាខ្លាំង ដែលបានគាំទ្រការធ្វើចំណាកស្រុកបែបប្រពៃណី។
យ៉ាងណាមិញ កាលពីប៉ុន្មានសតវត្សមុន ហ្វូងចៀមបានឆ្លងកាត់ផ្លូវជនបទដ៏ស្ងប់ស្ងាត់ប៉ុន្ដែបច្ចុប្បន្ននេះ ពួកវាបានឆ្លងកាត់ទីក្រុងដ៏អ៊ូអរនិងទទួលបានការស្វាគមន៍ពីមនុស្សម្នាយ៉ាងកក់ក្ដៅផងដែរ៕
ប្រភព: Yahoo
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖