ជប៉ុន៖ Fusako Sano បាន.បា.ត់.ខ្លួ.ន.តាំងពីនាងមានអាយុ៩ឆ្នាំម៉្លេះ និងត្រូវបាន.ឃុំ.ទុកអស់រយៈពេលជាង៩ឆ្នាំទើបប្រទះឃើញវិញ។
ជាក់ស្ដែង Fusako បានកើតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨០ ក្នុងទីក្រុង Mitsukeនៃប្រទេសជប៉ុន។ ហើយនាងបាន.បា.ត់.ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩០ បន្ទាប់ពីនាងបានបញ្ចប់ការទស្សនាការប្រកួតកីឡា.វា.យ.កូនបាល់ក្នុងសាលារៀន។នាអំឡុងពេលកំពុងដើរត្រឡប់ទៅវិញ ក៏ស្រាប់តែមានបុរសអាយុ២៨ឆ្នាំម្នាក់ដែលជាមនុស្សមាន.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត បាន.ចា.ប់.ប.ង្ខំ.ឲ្យនាងចូលរថយន្ដ។
ចំពោះបុរសជាអ្នក.ចា.ប់.ព.ង្រ.ត់ គឺមានឈ្មោះថា Nobuyuki Sato កើតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២ និងមិនមានការងារធ្វើប្រចាំថ្ងៃឡើយ។ហើយលោកបាន.ចា.ប់ Fusako ទៅផ្ទះរបស់លោក និងទុកនាងនៅជាន់ខាងលើ ដែលទីតាំងផ្ទះស្ថិតក្នុងទីក្រុង Kashiwazakiនៃប្រទេសជប៉ុន និងមានចម្ងាយប្រហែល២០០ម៉ែត្រប៉ុណ្ណោះពីស្ថានីយប៉ូលិសKoban។
តួយ៉ាង លោក Nobuyuki បានចាប់.ច.ង Fusako អស់រយៈពេលជាច្រើនខែនិងមិនអនុញ្ញាតឲ្យនាងងូតទឹកជាញឹកញាប់ឡើយ ព្រោះមិនមានបន្ទប់ទឹក នៅជាន់ខាងលើទេ។ ហើយFusako តែងតែត្រូវបាន.គំ.រា.ម.កំ.ហែ.ង ជាមួយនឹងការ.ផ្ជ.ង់.កាំ.ភ្លើ.ង និង.វា.យ.ដំ.ពី Nobuyuki ជានិច្ច។
ទន្ទឹមនឹងនេះ Nobuyuki បាន.ចា.ប់.កា.ត់.សក់របស់ Fusako ឲ្យខ្លីចែករំលែកសម្លៀកបំពាក់មនុស្សប្រុសជាមួយនាង ផ្ដល់ម្ហូបអាហារចំនួន៣ពេលក្នុងមួយថ្ងៃដល់នាងដែលសុទ្ធសឹងតែជាអាហារត្រូវបានចម្អិនយ៉ាងល្អ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺ Nobuyukiរស់នៅជាមួយម្ដាយរបស់ខ្លួន ប៉ុន្ដែស្ត្រីជាម្ដាយមិនបានដឹងឡើយថា Nobuyukiលាក់ Fusako នៅជាន់ខាងលើផងដែរ។
មិនយូរប៉ុន្មាន Fusako មិនត្រូវបាន.ច.ង.ជា.ប់.ទៀតទេ ហើយទ្វារបន្ទប់វិញក៏មិនបាន.ចា.ក់.សោរដែរ ប៉ុន្ដែដោយសារតែភាព.ភ័.យ.ខ្លាចដែលបានមកពីការ.គំ.រា.ម.កំ.ហែ.ង ទើបធ្វើឲ្យនាងចុះចាញ់គ្រប់យ៉ាង និងសុខចិត្តទទួលយកជោគវាសនារបស់នាង។
Fusako បានចំណាយពេលនៅតែជាន់លើពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់កើនឡើងជាឆ្នាំ ដោយការស្ដាប់វិទ្យុស្ងាត់ៗប៉ុណ្ណោះ។ចំណែកស្ត្រីជាម្ដាយរបស់ Nobuyuki រស់នៅតែជាន់ខាងក្រោមនិងមិនមានទំនាក់ទំនងល្អជាមួយ Nobuyuki ទេ ចាប់តាំងពី Nobuyukiជាមនុស្ស.ហិ.ង្សា.យ៉ាងខ្លាំង គ្រប់ពេលដែលគាត់ព្យាយាមចង់ឡើងទៅជាន់ខាងលើ។
លុះមកដល់ខែមករាឆ្នាំ១៩៩៦ ស្ត្រីជាម្ដាយរបស់ Nobuyuki បានទៅពិគ្រោះជាមួយមណ្ឌលសុខភាពសាធារណៈKashiwazaki ដោយសារតែ Nobuyuki បានបញ្ចេញអក្បករិយាមិនសមរម្យ និង.ហិ.ង្សា.លើមកគាត់ រួមទាំង.ភ័.យ.ខ្លា.ច.ថា ថ្ងៃណាមួយ Nobuyuki ស.ម្លា.ប់.គាត់ទៀតផង។ហើយគាត់បានរាយការណ៍ទៅកាន់មណ្ឌលសុខភាពសាធារណៈលើកទី២ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០០និងសាជាថ្មីម្ដងទៀតនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០០០ដោយស្នើឲ្យមានការចុះមកដល់ផ្ទះរបស់គាត់។ ទីបំផុតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០ក្រុមប៉ូលិសបានចុះទៅដល់ផ្ទាល់ ដែលជាហេតុធ្វើឲ្យប៉ូលិសប្រទះឃើញ Fusako នៅជាន់ខាងលើ ខណៈនាងធំពេញវ័យហើយ ក្នុងអាយុ១៩ឆ្នាំ។
ក្រោយមកប៉ូលិសបានកំណត់អញ្ញាណរបស់ Fusako និងបានដឹងថានាងគឺជាក្មេងស្រីដែលបាន.បា.ត់.ខ្លួនក្នុងឆ្នាំ១៩៩០ ដោយគ្មានដំណឹងសូនឈឹងនិងតម្រុយអ្វីទាំងអស់។ ហើយបន្ទាប់ពីទទួលបានការជួយសង្គ្រោះរួចមក Fusako បាននិយាយថា៖
យ៉ាងណាមិញ Fusako បានវិលត្រឡប់ទៅជួបជុំជាមួយគ្រួសារវិញភ្លាមៗ ហើយបើទោះបីជាយ៉ាងណាក៏ដោយ នាងមានរូបរាង.ស្គ.ម.ស្គាំ.ង ខ្សោះជាតិទឹក និងខ្វះការធ្វើលំហាត់ប្រាណដែលធ្វើឲ្យនាងមិនអាចដើរបានធម្មតា។ បន្ថែមពីនេះទៀត នាងមានស្បែកស្រាលខ្លាំង និង.ជំ.ងឺ.ខា.ន់.លឿ.នដែលអាចបណ្ដាលមកពីខ្វះការប៉ះនឹងពន្លឺព្រះអាទិត្យ។ ចំណែក.ផ្លូ.វ.ចិ.ត្ត.របស់នាងវិញ ហាក់បីដូចជានៅក្មេងអាយុ៩ឆ្នាំដដែលអីចឹងដូច្នេះនាងត្រូវបានសន្និដ្ឋានថា នាងទទួលរងពី.ប.ញ្ហា.ស្ត្រេ.ស ក្រោយការប៉ះ.ទ.ង្គិ.ច.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត.ផងដែរ។
Nobuyuki ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០ដោយសារតែ.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត.មិនស្ថិតស្ថេររបស់លោក ខណៈម្ដាយរបស់លោកមិនត្រូវបានរកឃើញថា មានកំហុសពាក់ព័ន្ធក្នុងការ.ចា.ប់.ព.ង្រ.ត់.ទេ។ ហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០០ លោកក៏ត្រូវបានចាប់.ឃា.ត់.ខ្លួ.ន.ពីបទ.ចា.ប់.ព.ង្រ.ត់។ ទីបំផុត លោកត្រូវបានតុលាការទីក្រុង Niigata កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ក្នុងអតិបរមា១៥ឆ្នាំរបស់ប្រទេសជប៉ុននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ ប៉ុន្ដែក្រោយមក ក៏បញ្ចុះមកត្រឹម១១ឆ្នាំវិញតាមបណ្តឹងឧទ្ធរណ៍។
យ៉ាងណាក៏ដោយសំណុំរឿងត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលជប៉ុន ដែលជាលទ្ធផល Nobuyuki ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំដដែល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៣។ហើយនៅខែមេសា ឆ្នាំ២០១៥ Nobuyuki ត្រូវបានដោះលែងឲ្យមានសេរីភាពវិញប៉ុន្ដែប្រហែលជាក្នុងឆ្នាំ២០១៧ លោកត្រូវបានប្រទះឃើញ.ស្លា.ប់.តែម្នាក់ឯងក្នុងផ្ទះ។
ចំណែកខ្សែជីវិតនិងសុខភាព.ផ្លូ.វ.ចិ.ត្ត.របស់ Fusako វិញ មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំក្រោយនៃការជួយ.ស.ង្គ្រោះ។ ហើយនាងបានជួយការងារលើការដាំដុះស្រូវ ជាមួយគ្រួសារប៉ុន្ដែនាងមានមិត្តភក្ដិតិចតួចណាស់ និងចូលចិត្តដើរលេងម្នាក់ឯងដោយសារតែខ្វះភាពប្រាស្រ័យទាក់ទងនាអំឡុងពេល.ជា.ប់.ឃុំ.ឃាំ.ង.ក្នុងផ្ទះ។ ចំពោះចំណង់ចំណូលចិត្តរបស់នាងគឺចូលចិត្តថតរូប ជាពិសេសរូបផ្កាតែម្ដង៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: wiki / medium / vocal.media
សូមទស្សនារូបភាពខាងក្រោម៖