ពុទ្ធោ ឪពុកឃុំកូនស្រីខ្លួនឯង ក្នុងបន្ទប់ក្រោមដី រយៈពេល២៤ឆ្នាំ រហូតដល់មាន.កូ..ន..ជាមួយគ្នា៧នាក់ - TrueID

ពុទ្ធោ ឪពុកឃុំកូនស្រីខ្លួនឯង ក្នុងបន្ទប់ក្រោមដី រយៈពេល២៤ឆ្នាំ រហូតដល់មាន.កូ..ន..ជាមួយគ្នា៧នាក់

September 8, 2022

អូទ្រីស៖ នាង Elisabeth Fritzl បានកើតនៅឆ្នាំ១៩៦៦ ក្នុងប្រទេសអូទ្រីស ដោយមានបងប្អូន៦នាក់ ស្រី៣នាក់និងប្រុស៣នាក់ ហើយនាងក៏ធ្លាប់ត្រូវបានឪពុកឈ្មោះ Josef Fritzl ធ្វើ.បា.ប.ផងដែរ កាលពីនាងមានអាយុ១១ឆ្នាំក្នុងឆ្នាំ១៩៩៧។

លុះមកដល់អាយុ១៥ឆ្នាំ នាងបានត្រៀមខ្លួនចូលបម្រើការងារជាអ្នកបម្រើ បន្ទាប់ពីបញ្ចប់វគ្គសិក្សាផ្នែកបម្រើនិងបានរត់ចេញពីផ្ទះ ក្នុងឆ្នាំ១៩៨៣ ទៅលាក់ខ្លួនជាមួយមិត្តភក្ដិរបស់នាង នៅទីក្រុងវីយែន។ប៉ុន្ដែប៉ូលិសបានរកនាងឃើញ ក្នុងរយៈពេល២០ថ្ងៃ និងបានប្រគល់នាងឲ្យវិលត្រឡប់ទៅកាន់ឪពុកម្ដាយវិញ។ក្រោយមក នាងចូលសិក្សាវគ្គបម្រើម្ដងទៀត និងបានបញ្ចប់ ដើម្បីទទួលបានការងារធ្វើនៅ​ក្នុង​ទីក្រុង​ក្បែរៗ​នោះ។

ក្នុងឆ្នាំ១៩៨៤ ឪពុករបស់នាង បានសុំជំនួយពីនាង ក្នុងការជួសជុលទ្វារបន្ទប់ក្រោមដីនៃផ្ទះរបស់ពួកគេខណៈរូបនាងផ្ទាល់មិនបានដឹងពីចេតនារបស់ឪពុកឡើយ។ ហើយបន្ទាប់ពីជួសជុលរួច នាងប្រុងនឹងចាកចេញក៏ស្រាប់តែត្រូវ.ស.ន្ល.ប់បាត់បង់ស្មារតី ដោយសារឪពុកប្រើក្រណាត់ខ្ទប់មាត់ និងច្រមុះរបស់នាងដែលជាហេតុធ្វើឲ្យនាងជាប់ឃុំឃាំងក្នុងបន្ទប់ក្រោមដី និងជីវិតត្រូវធ្លាក់ចូល.ន.រ.ក.តែម្ដង។ ចំណែកឪពុករបស់នាងបានបង្ខំឲ្យនាងសរសេរសំបុត្រផ្ដាំផ្ញើគ្រួសារថា នាងរត់ចេញពីផ្ទះ និងមិនចាំបាច់តាមរកនាងទៀតឡើយ។

តួយ៉ាង នាង Elisabeth ត្រូវបានធ្វើ.ទា.រុ.ណ.ក.ម្ម និង.រំ.លោ.ភ.ដោយឪពុកផ្ទាល់ជាច្រើនលើកច្រើនសារនិងបានដាក់ច្រវ៉ាក់នាងទៀតផង។ ហើយដោយសារតែច្រវ៉ាក់ បានបង្កភាពលំបាករាល់ពេល.រំ.លោ.ភ.ម្ដងៗទើបឪពុករបស់នាងបានសម្រេចចិត្តដោះច្រវ៉ាក់ចេញវិញ បន្ទាប់ពីដាក់បានប៉ុន្មានខែដំបូង។

ចាប់តាំពីការជាប់ឃុំឃាំងក្នុងបន្ទប់ក្រោមដីមក នាង Elisabeth មានកូនចំនួន៧នាក់ដោយកូន៣នាក់រស់នៅក្នុងបន្ទប់ក្រោមដីជាមួយនាង និងកូនម្នាក់បាន.បា.ត់.ប.ង់.ជីវិត ដោយសារពិបាកក្នុងការដកដង្ហើម។ ហើយកូនតូចៗ៣នាក់ទៀត ត្រូវបានបង្ហាញខ្លួននៅក្បែរមាត់ទ្វារផ្ទះ តាមគម្រោងការរបស់ឪពុក។

ជាក់ស្ដែង ឪពុករបស់នាង បានឲ្យនាងសរសេរសំបុត្រថ្មីមួយទៀត ដោយរៀបរាប់ថា នាងសុខសប្បាយទេប៉ុន្ដែនាងមិនអាចមើលថែកូនៗបានទេ ដូច្នេះទើបនាងប្រគល់កូនៗឲ្យរស់នៅជាមួយតាយាយ។

ចំពោះការសម្រាលកូនទាំងប៉ុន្មាន នាង Elisabeth បានសម្រាលដោយខ្លួនឯង ដែលឪពុករបស់នាងបានផ្ដល់ថ្នាំ.ស.ម្លា.ប់.មេរោគកន្ត្រៃកខ្វក់មួយគូ និងសៀវភៅស្តីពីការសម្រាលកូន។ ហើយឪពុកតែងតែ.គំ.រា.ម.ស.ម្លា.ប់.នាង និងកូនៗរបស់នាងជានិច្ចប្រសើនបើព្យាយាមរត់គេច ខណៈទ្វារបន្ទប់ក្រោមដីមានភ្ជាប់នូវប្រព័ន្ធឆក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ជីវិតដ៏អាក្រក់របស់នាង Elisabeth ត្រូវបានបញ្ចប់នៅពេលដែលកូនស្រីអាយុ១៩ឆ្នាំរបស់នាង មានបញ្ហាសុខភាព និងត្រូវចូលមន្ទីរពេទ្យជាបន្ទាន់ដែលធ្វើឲ្យនាងមានឱកាសឃើញពន្លឺថ្ងៃម្ដងទៀត ក្នុងរយៈពេល២៤ឆ្នាំ។ ហើយលុះពេលទៅដល់មន្ទីរពេទ្យមានពេទ្យម្នាក់បានកត់សម្គាល់ឃើញថា នាង Elisabeth មានសកម្មភាពនិងទឹកមុខគួរឲ្យសង្ស័យ ទើបរាយការណ៍ទៅកាន់ប៉ូលិស។ ទន្ទឹមនឹងនេះ ប៉ូលិសក៏បាននាំយកនាងទៅកាន់បន្ទប់មួយដាច់ដោយឡែកពីឪពុករបស់នាង ដើម្បីសួរនាំនិងចុងក្រោយ គ្រប់យ៉ាងត្រូវបានលាតត្រដាងផងដែរ។

នៅទីបំផុត លោក Josef ជាឪពុក ត្រូវបានចាប់ឃាត់ខ្លួនក្នុងឆ្នាំ២០០៨ ហើយគាត់បានប្រាប់ពីមូលហេតុធ្វើបែបនេះដោយលើកឡើងថា អត្តចរិតរបស់នាង Elisabeth ពិបាកយល់ណាស់ ហើយដើម្បីការពារនាងពីពិភពលោកខាងក្រៅទើបគាត់ចាប់ឃុំឃាំងនាង។ ចំណែកមេធាវីរបស់គាត់វិញ បានព្យាយាមបង្ហាញថា គាត់ជាឪពុកយកចិត្តទុកដាក់លើកូនសុខចិត្តលះបង់ពេលវេលា និងប្រាក់ ដើម្បីថែរក្សាគ្រួសារទាំង២ផងដែរ។

ចំណែកនាង Elisabethត្រូវបានប៉ូលិសជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅកាន់មណ្ឌលថែទាំរបស់រដ្ឋក្នុងស្រុក។ហើយអ្នកចិត្តសាស្ត្របានផ្ដល់យោបល់ថា នាងគួរតែទទួលបានការព្យាបាលពេញមួយជីវិតដោយសារតែ.រ.បួ.ស.ផ្លូវចិត្តដែលនាង.រ.ង.ទុ.ក្ខ.អស់ជាច្រើនឆ្នាំ។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ នាង Elisabeth មានអាយុ៥៦ឆ្នាំ ហើយកូនៗវិញមានអាយុ៣៤ឆ្នាំ៣២ឆ្នាំ ៣០ឆ្នាំ ២៨ឆ្នាំ ២៦ឆ្នាំ និង១៩ឆ្នាំ។ ចំណែកឪពុករបស់នាង កំពុងស្ថិតនៅក្នុងពន្ធនាគារGarsten Abbey និងកំពុងមានជំងឺវង្វេង៕

ប្រភព: thetealmangoallthatsinteresting

សូមទស្សនារូបភាពខាងក្រោម៖

បុរសជាឪពុក
បុរសជាឪពុក
បុរសជាឪពុក
បុរសជាឪពុក
នាង Elisabeth
នាង Elisabeth
នាង Elisabeth
នាង Elisabeth
នាង Elisabeth
នាង Elisabeth
ទីតាំងបន្ទប់ក្រោមដី
ទីតាំងបន្ទប់ក្រោមដី
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...