វែល៖ នារីម្នាក់ជាមន្ត្រីប៉ូលិសថ្មីថ្មោងមកពីភាគខាងត្បូងនៃប្រទេសវែលត្រូវបានហាមប្រាមមិនឲ្យចូលបម្រើកងកម្លាំងណាមួយក្នុងប្រទេសឡើយរួមទាំងប្រទេសអង់គ្លេស ក្រោយពីនាងតាមដានអតីតមិត្តប្រុសរបស់នាងនាប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីនាងបានចូលបម្រើការងារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Emma Bewick អាយុ២១ឆ្នាំដែលកាលពីដើមឆ្នាំ២០២១នេះនាងបានមានទំនាក់ទំនងស្នេហាដ៏ខ្លីជាមួយនឹងអតីតមិត្តប្រុសរបស់នាង និងបានបញ្ចប់ភ្លាមៗមុនពេលនាងចូលបម្រើការងារជាមួយភ្នាក់ងារប៉ូលិស ទទួលបានប្រាក់ខែប្រមាណ២៧,៨០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានគេដឹងថា នាងតែងតែលាក់ខ្លួននៅខាងក្រៅផ្ទះនិងបង្ហាញខ្លួននៅកន្លែងធ្វើការរបស់អតីតមិត្តប្រុសជាញឹកញាប់។ លើសពីនេះទៀតនាងក៏បានបើកឡានតាម និងដើរតាមឃ្លាំមើលអតីតមិត្តប្រុសជារឿយៗផងដែរ។
តួយ៉ាង នាងធ្លាប់ទទួលបាននូវការព្រមានពីអតីតមិត្តប្រុសដោយមិនចង់មានទំនាក់ទំនងជាមួយនាងម្ដងទៀតឡើយ និងប្រាប់ឲ្យឈប់រញេរញៃតទៅទៀតហើយប្រសិនបើនាងធ្វើអ្វីលើសលប់ នោះនឹងចាត់ទុកថាជាការយាយីតែម្ដង។
យ៉ាងណាមិញ នាងក៏បានសារភាពពីកំហុសរបស់ខ្លួនដែរនិងខាង...តុលា...ការបានចេញដីកាហាមឃាត់នាងមិនឲ្យទាក់ទងជាមួយនឹងអតីតមិត្តប្រុសរយៈពេល៥ឆ្នាំមិនថាជាឋានៈអ្វីដ៏ដោយ និងត្រូវបង់ថ្លៃ...កា.ត់…ទោ.ស…ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖