អាមេរិក៖ មុនពេលហេតុការណ៍.បា.ត់.ខ្លួ.ន.កើតឡើង Brandon Swandon បានធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញបន្ទាប់ពីចាកចេញពីពិធីជប់លៀង ប៉ុន្ដែនាអំឡុងពេលតាមផ្លូវ គាត់ក៏ស្រាប់តែជួបប្រទះនឹង.គ្រោះ.ថ្នា.ក់.ចរាចរណ៍មួយតែម្ដង។
ជាក់ស្ដែង Brandon បានកើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៨៩និងស្ថិតក្នុងអាយុ១៩ឆ្នាំ គាត់បានសិក្សានៅ Minnesota WestCommunity និង Technical College។ហើយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០០៨ គាត់បានចូលរួមពិធីជប់លៀងជាមួយមិត្តភក្ដិរបស់គាត់ដើម្បីអបអរការបញ្ចប់ឆ្នាំសិក្សាជាមួយគ្នាខណៈប្រារព្ធធ្វើឡើងចំនួនពីរកន្លែងផ្សេងគ្នា។
Brandon បានបញ្ចប់ការជប់លៀងក្នុងទីក្រុង Canby បន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រនិងឆ្ពោះទៅកាន់ផ្ទះវិញ ដែលត្រូវធ្វើដំណើរលើផ្លូវជាប្រចាំរបស់គាត់សម្រាប់ទៅមកសាលារៀនជារៀងរាល់ថ្ងៃ។ ប៉ុន្ដែគាត់បានជំនួសពីផ្លូវរដ្ឋ MinnesotaState Highway លេខ៦៨ ដែលជាផ្លូវត្រង់បំផុតរវាងទីក្រុង Canby និងទីក្រុង Marshall ទៅកាន់ផ្លូវកសិកម្មតាមជនបទវិញ ដើម្បីប្រហែលជាគេចពីប៉ូលិសផងដែរ។
មិនថាហេតុផលអ្វីក៏ដោយBrandon បានបើករថយន្ដមិនប្រយ័ត្នដែលបណ្ដាលឲ្យ.ធ្លា.ក់.ចូលប្រឡាយមួយកន្លែង និងកង់រថយន្ដមិនអាចបើកថយក្រោយបានឡើយ។ នាវេលាម៉ោង០១:៥៤នាទីទាបភ្លឺ គាត់បានទូរសព្ទទៅកាន់ឪពុកម្ដាយរបស់គាត់ ដើម្បីសុំឲ្យមកទទួលគាត់ត្រឡប់ទៅផ្ទះវិញ។ហើយគាត់បានប្រាប់ថា គាត់កំពុងនៅក្បែរតំបន់ Lynd ដែលឆ្ងាយពីផ្ទះរបស់គាត់ក្នុងទីក្រុងMarshall ប្រហែល១០នាទីប៉ុណ្ណោះ។
ឮដូច្នេះឪពុកម្ដាយរបស់ Brandon មិនបង្អង់យូរក៏បានប្រញាប់ប្រញាល់ចេញដំណើរទៅរក Brandon ដោយភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាមរយៈទូរសព្ទរហូតដោយមិនដាច់ពីគ្នាឡើយ។ ប៉ុន្តែក្រោយមក Brandon រួមទាំងឪពុកម្ដាយរបស់គាត់មិនអាចមើលគ្នាឃើញទេ ក្រៅពីភាពងងឹត។
តួយ៉ាង Brandon និងឪពុកម្ដាយរបស់គាត់ បានបំភ្លឺចង្កៀងមុខរថយន្តដើម្បីបង្ហាញពីវត្តមានគ្នាទៅវិញទៅមក ហើយ Brandon បានសួរទៅកាន់ឪពុកម្ដាយដែរថា៖
ត្រង់ចំណុចនេះ Brandon បានបញ្ចប់ការសន្ទនា ដែលបន្ទាប់មកម្ដាយរបស់គាត់បានទូរសព្ទទៅកាន់គាត់ម្ដងទៀត។ ដោយការរកគ្នាមិនឃើញនេះ បានធ្វើឲ្យ Brandonប្រាប់ឪពុកម្ដាយរបស់គាត់ថា គាត់នឹងដើរទៅកាន់ផ្ទះមិត្តភក្ដិក្នុងតំបន់Lynd វិញ។ ចំណែកឪពុករបស់គាត់ បានជូនម្ដាយរបស់គាត់ទៅផ្ទះវិញសិនមុនបើករថយន្ដសំដៅទៅតំបន់ Lynd ខណៈបន្ដការសន្ទនាជាមួយគ្នាតាមទូរសព្ទរហូតផងដែរ។
Brandon បានដើរក្នុងភាពងងឹត និងប្រាប់ឪពុករបស់គាត់ទៀតថាឲ្យជួបគាត់នៅចំណតរថយន្ដនៃក្លិបរាត្រីដ៏ពេញនិយមមួយកន្លែងក្នុងតំបន់ Lynd។ ហើយគាត់បានសម្រេចចិត្តដើរឆ្លងកាត់ទីវាល ដែលជាផ្លូវកាត់ផងដែរ។
ឪពុករបស់ Brandon បានឮសូរ Brandon ដើរសុខៗក៏ស្រែកថា «អូ! ច.ង្រៃ.មែន»ដែលជាឃ្លាចុងក្រោយចេញពី Brandon ហើយការសន្ទនាតាមទូរសព្ទត្រូវបានកាត់ផ្ដាច់តែម្ដង។ ឪពុករបស់គាត់បានព្យាយាមទូរសព្ទម្ដងហើយម្ដងទៀតប៉ុន្ដែមិនមានការទទួលទេ និងជំនួសដោយការឲ្យទុកសារជាសំឡេងប៉ុណ្ណោះ។
ឪពុករបស់ Brandon និងមិត្តភក្ដិរបស់ Brandon បាននាំគ្នាតាមរកBrandon ទាំងលើផ្លូវគ្រួស និងដីស្រែចម្ការផ្សេងៗហើយជាលទ្ធផល មិនមានតម្រុយអ្វីពី Brandon ទេ។លុះមកដល់ពេលព្រឹក នាវេលាម៉ោង០៦:៣០នាទីព្រឹក ម្ដាយរបស់ Brandonបានរាយការណ៍ពីការ.បា.ត់.ខ្លួនទៅកាន់ប៉ូលិសក្នុងតំបន់ Lynd ប៉ុន្ដែប៉ូលិសបានប្រាប់វិញថាវាជារឿងធម្មតាប៉ុណ្ណោះ សម្រាប់យុវជនដូចជា Brandon នៃការដើរលេង.បា.ត់.ពីផ្ទះ បន្ទាប់ពីបញ្ចប់ឆ្នាំសិក្សា។
កន្លងផុតទៅជាច្រើនម៉ោងមិនមានដំណឹងពី Brandon ឡើយដែលទីបំផុតប៉ូលិសក្នុងតំបន់បានចាប់ផ្ដើមការស្វែងរក។ហើយប៉ូលិសអាចកំណត់ទីតាំងនៃការសន្ទនាតាមទូរសព្ទចុងក្រោយបង្អស់បាន គឺនៅក្នុងតំបន់ Porter។
ប៉ូលិសបានស្វែងរកជុំវិញតំបន់Porter និងបានប្រទះឃើញរថយន្ដរបស់ Brandonប្រភេទម៉ាក Chevy Lumina នៅថ្ងៃរសៀល។ រថយន្តនេះបានជាប់គាំងនៅក្នុងប្រឡាយមួយចេញពីផ្លូវ Lyon Lincoln រវាងតំបន់ Porterនិងតំបន់ Taunton ប៉ុន្ដែប៉ូលិសមិនបានរកឃើញសញ្ញាអ្វីទាក់ទងនឹង Brandon ឡើយ។ ហើយការស្វែងរក បានបន្ដធ្វើឡើងដោយមានការចូលរួមពីក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់ និងសុនខហិតក្លិនផងដែរដែលសុនខហិតក្លិន បាននាំផ្លូវចម្ងាយប្រហែលជិត៥គីឡូម៉ែត្រពីប្រឡាយ ទៅកាន់ទន្លេ YellowMedicine ខណៈទន្លេមានភាពហូរខ្លាំង និងលឿនទៀតផង មុនពេលអស់ក្លិន Brandon។
នៅចុងឆ្នាំ២០០៨ សេវាជំនួយសង្គ្រោះបន្ទាន់ដែលជាអង្គការស្វែងរក និងជួយសង្គ្រោះ មានមូលដ្ឋានក្នុងទីក្រុង Minneapolis បានកំណត់តំបន់មួយទំហំប្រមាណ៣៦២ម៉ែត្រការ៉េ ដើម្បីផ្ដោតលើការស្វែងរក។ ទោះជាយ៉ាងណាក៏ដោយកសិករមួយចំនួនបានបដិសេធមិនអនុញ្ញាតឲ្យស្វែងរកលើដីរបស់ពួកគេទេជាពិសេសក្នុងរដូវដាំដុះ និងរដូវប្រមូលផលដោយបន្សល់ទុកនូវរន្ធភូមិសាស្ត្រសំខាន់ៗក្នុងការស្វែងរក Brandon។
យ៉ាងណាមិញមុនពេល.បា.ត់.ខ្លួន Brandon មិនដែលមានប្រវត្តិកើត.ជំ.ងឺ.ផ្លូ.វ.ចិ.ត្តទេនិងមានសុខភាពល្អណាស់។ ទន្ទឹមនឹងនេះ អ្នកខ្លះ បានជឿថា Brandon បាន.ធ្លា.ក់.ចូលទៅក្នុងទន្លេ និងបាន.លិ.ច.ល.ង់.ទឹក ប៉ុន្តែអ្នកស៊ើបអង្កេតគិតថាមិនទំនងអីចឹងទេដោយសារតែ.សា.ក.ស.ព.របស់គាត់មិនត្រូវបានរកឃើញ។ចំណែកម្ដាយរបស់គាត់ ក៏មានការសង្ស័យថា Brandon ធ្លា.ក់.ចូលទន្លេដែរ ព្រោះសុនខហិតក្លិន បានចេញពីរថយន្ដ ដើរតាមផ្លូវគ្រួសដ៏វែងឆ្ពោះទៅកាន់កសិដ្ឋានបោះបង់ចោលមួយកន្លែង មុននាំដល់ទន្លេ។ ហើយសុនខបាន.លោ.ត.ចូលទៅក្នុងទឹក និង.លោ.ត.ចេញវិញ រួចបន្ដដើរលើផ្លូវគ្រួសរហូតដល់វាអស់ក្លិនរបស់ Brandon។
នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ទន្លេ YellowMedicine បានរីងស្ងួតជាលទ្ធផលនៃគ្រោះរាំងស្ងួត ហើយការអនុវត្តច្បាប់បានធ្វើការជីកកកាយដែលមិនបានផលអ្វីទាំងអស់។ ហើយរហូតមកដល់ពេលនេះគ្មានភស្តុតាងជាក់ស្តែងណាមួយដែលទាក់ទងនឹង Brandon ត្រូវបានរកឃើញទេ មិនថាទូរសព្ទដៃ សោររថយន្ត ឬសម្លៀកបំពាក់៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: allthatinteresting / wiki / vizaka
សូមទស្សនារូបភាពខាងក្រោម៖