ប្ដីជួយប្រពន្ធធ្វើរឿង.អា.ក្រ.ក់ៗ ទៅលើកូនៗ ក្មួយ រួមទាំងអ្នកស្គាល់គ្នា - TrueID

ប្ដីជួយប្រពន្ធធ្វើរឿង.អា.ក្រ.ក់ៗ ទៅលើកូនៗ ក្មួយ រួមទាំងអ្នកស្គាល់គ្នា

December 15, 2022

អាមេរិក៖ ស្ទើរតែអស់រយៈពេល២០ឆ្នាំ ដែលលោក David Knotek បាននៅពីក្រោយពីប្រពន្ធរបស់គាត់គឺអ្នកស្រីShelly ក្នុងការជួយ.ស.ម្លា.ប់ និង.ធ្វើ.បា.ប.ផ្សេងៗទៀតទៅលើមនុស្សក្បែរខ្លួន។

ជាក់ស្ដែង លោក David និងអ្នកស្រី Shelly បានជួបគ្នាជាលើកដំបូងក្នុងឆ្នាំ១៩៨២ខណៈអ្នកស្រី Shelly បានឆ្លងកាត់ការលែងលះពីរលើកនិងមានកូនស្រីពីរនាក់ ដែលមានឈ្មោះថា Nikki និង Sam។ ហើយនៅទីបំផុត លោក David និងអ្នកស្រី Shellyបានរៀបការក្នុងឆ្នាំ១៩៨៧ និងមានកូនស្រីម្នាក់ដែរជាមួយគ្នា នារយៈពេល២ឆ្នាំបន្ទាប់។

មិនយូរប៉ុន្មានលោក David ត្រូវបានអ្នកស្រី Shelly បំ.ពា.ន.លើរាងកាយ និងពាក្យសម្ដី ប៉ុន្ដែលោកមិនបានក្រោកឈរដើម្បីតទល់វិញឡើយ។ ទន្ទឹមនឹងនេះ កូនស្រីទាំងពីរនាក់របស់អ្នកស្រី Shelly ក៏ត្រូវបានអ្នកស្រី.ធ្វើ.បា.ប.ផងដែរ។

ក្នុងឆ្នាំ១៩៨៨ មុនពេលកូនស្រីឈ្មោះថា Tori របស់លោក Davidនិងអ្នកស្រី Shelly សម្រាលអ្នកទាំងពីរបានទទួលស្វាគមន៍សមាជិកថ្មីឲ្យចូលមករស់នៅជាមួយខណៈត្រូវជាក្មួយប្រុសរបស់អ្នកស្រី Shelly ផ្ទាល់តែម្ដងដែលមានឈ្មោះថា Shane Watson និងមានអាយុ១៣ឆ្នាំ។ចំពោះឪពុករបស់ក្មេងប្រុសរូបនេះ តែងតែចេញចូលពន្ធនាគារ ហើយម្ដាយវិញបានជួបប្រទះនូវបញ្ហា.គ្រឿ.ង.ញៀ.ន។

ក្មេងប្រុស Shane បានក្លាយជាកូនតុក្កតាថ្មីមួយសម្រាប់អ្នកស្រី Shellyដែលអ្នកស្រីបាន.ធ្វើ.បា.ប ដូច.ធ្វើ.បា.ប.កូនស្រីទាំងពីរនាក់ទៀតដែរ ដោយឲ្យពួកគេដេក.អា.ក្រា.ត.កា.យ.ក្នុងដីភក់នាពេលយប់និងលាងសម្អាតខ្លួនវិញជាមួយនឹងការត្រាំទឹកដ៏ត្រជាក់។ បន្ថែមពីនេះទៀត ពេលខ្លះអ្នកស្រី Shelly បាន.ប.ង្ខំ.ឲ្យកូនស្រីទាំងពីរនាក់ចូលទៅក្នុងទ្រុងដាក់សុនខនិងទ្រុងមាន់ដោយចាក់សោរជាប់ផងដែរ។

តួយ៉ាង អ្នកស្រីShelly ធ្លាប់បាន.ប.ង្ខំ.ឲ្យកូនស្រីឈ្មោះថា Nikki របស់ខ្លួន.អា.ក្រា.ត.កា.យ ជាមួយនឹង Shaneដើម្បីរាំទៀតផង។ ហើយបន្ទាប់ពីបញ្ចប់នៃការធ្វើ.ទា.រុ.ណ.ក.ម្ម.ផ្សេងៗមក អ្នកស្រី Shellyបានផ្ដល់ក្ដីស្រលាញ់ដ៏លើសលុបទៅកាន់ពួកគេដើម្បីរក្សាពួកគេឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកស្រី។

ក្នុងឆ្នាំដដែលដែលក្មេងប្រុស Shane ផ្លាស់ចូលមករស់នៅក្នុងផ្ទះ លោក Davidនិងអ្នកស្រី Shelly ក៏បានទទួលស្វាគមន៍ស្ត្រីម្នាក់ទៀតគឺអ្នកស្រី Kathy Loreno និងជាមិត្តភក្ដិរបស់អ្នកស្រី Shelly ផ្ទាល់។ ចំពោះអ្នកស្រី Kathy បានបាត់បង់ការងារដែលជាហេតុធ្វើឲ្យអ្នកស្រីត្រូវទីពឹងលើលោក David និងអ្នកស្រីShelly

ដំបូងឡើយអ្នកស្រី Shelly ពិតជាស្រលាញ់មិត្តភក្ដិរបស់អ្នកស្រីណាស់ប៉ុន្ដែមិនរង់ចាំយូរទេ​ អ្នកស្រីបានដាក់ថ្នាំឲ្យអ្នកស្រី Kathy ស្ងប់ស្ងាត់ និង.ប.ង្អ.ត់.អាហារជាដើម។

ក្រោយពីបានរស់នៅក្នុងផ្ទះដ៏.រ.ន្ធ.ត់.នេះរយៈពេល៦ឆ្នាំ អ្នកស្រី Kathy បានស្រកទម្ងន់អស់ចំនួនប្រមាណ៤៥គីឡូក្រាមហើយបានចំណាយពេលភាគច្រើន.អា.ក្រា.កា.យ និងដេកក្បែរបំពង់ចំហាយក្នុងបន្ទប់ក្រោមដី។ទន្ទឹមនឹងនេះ លោក David បានចូលរួមធ្វើ.ទា.រុ.ណ.ក.ម្ម.ដល់អ្នកស្រី Kathyដែរ ដោយបានចាប់បិតស្កុតដៃនិងជើងរបស់អ្នកស្រី Kathy ជាប់គ្នា មុនពេលចាក់សារធាតុ Bleach ទៅលើ.រ.បួ.ស។

ការ.បំ.ពា.ន.លើអ្នកស្រី Kathy ត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៩៣នៅពេលដែលអ្នកស្រីបាន.ស្លា.ប់ ដោយសារការ.ថ.ប់.ដ.ង្ហើ.ម.នៃការ.ក្អួ.ត.ច.ង្អោ.រ។ ហើយអ្នកស្រី Shelly មិនបាននាំអ្នកស្រី Kathy ទៅមន្ទីរពេទ្យឬរាយការណ៍ពីការ.ស្លា.ប់.ឡើយ។​

អ្នកស្រី Shelly និងលោក David បានរួមដៃគ្នា ដុ.ត.សា.ក.ស.ព.របស់អ្នកស្រី Kathyនៅ​សួន​ក្រោយ​ផ្ទះ និងបោះចោល.អ.ដ្ឋិ.ធា.តុ.ចូលក្នុងសមុទ្រ។ អ្នកស្រី Shelly បាន.ព្រ.មា.ន.សមាជិកក្នុងផ្ទះទាំងអស់ថា គ្រប់គ្នានឹងជាប់ពន្ធនាគារប្រសិនបើមាននរណាម្នាក់បានដឹងពីហេតុការណ៍កើតឡើងលើអ្នកស្រី Kathy ផងដែរ។

រហូតមកដល់ខែកុម្ភៈឆ្នាំ២០០៣ ក្មេងប្រុស Shane ត្រូវជាក្មួយប្រុសរស់នៅជាមួយ បានបង្ហាញរូបថតជាច្រើនសន្លឹកដែល.លួ.ច.ថត.ពីការធ្វើ.ទា.រុ.ណ.ក.ម្ម.លើអ្នកស្រី Kathy រួមទាំងរូបថតនៃ.ស្នា.ម.រ.បួ.ស និងជាំ ទៅឲ្យក្មេងស្រី Nikki ឃើញ។ ហើយក្មេងប្រុស Shane បានប្រាប់ក្មេងស្រី Nikkiទៀតថា គេមានគម្រោងយករូបថតទាំងនេះទៅឲ្យប៉ូលិសផងដែរ។

ស្ថិតក្នុងវ័យកុមារនិង.ភ័.យ.ខ្លា.ច.ខ្លាំង ក្មេងស្រី Nikkiបានយករឿងរ៉ាវទាំងនេះទៅប្រាប់អ្នកស្រី Shelly ដែលត្រូវជាម្ដាយរបស់នាងតែម្ដង។ ជាការឆ្លើយតប អ្នកស្រី Shelly បានបញ្ចុះបញ្ចូលលោក David ឲ្យ.បា.ញ់.ស.ម្លា.ប់.ក្មេងប្រុស Shane នៅទីធ្លាខាងក្រោយផ្ទះ និងជាថ្មីម្ដងទៀត សា.ក.ស.ព.ត្រូវបាន.ដុ.ត ហើយខ្ចាត់ខ្ចាយ.អ.ដ្ឋិ.ធា.តុ។

ក្នុងឆ្នាំ១៩៩៩ក្មេងស្រី Nikki និងក្មេងស្រី Sam បានធំពេញវ័យ និងបានចាកចេញពីផ្ទះផងដែរ។ ហើយក្នុងផ្ទះ លោក David និងអ្នកស្រី Shelly សល់តែកូនស្រីពៅម្នាក់ប៉ុណ្ណោះដែលមានអាយុទើប១៤ឆ្នាំ និងមានឈ្មោះថា Tori។

ទន្ទឹមនឹងនេះលោក David និងអ្នកស្រី Shelly បានទទួលស្វាគមន៍សមាជិកថ្មី ដែលជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នានិងមានបញ្ហានៃការប្រើប្រាស់.គ្រឿ.ង.ញៀ.ន គឺលោក Ron Woodworth អាយុ៥៧ឆ្នាំ។ហើយមិនខុសពីមុនទេ អ្នកស្រី Shelly បានបង្ហាញពីទឹកចិត្តដ៏សែនល្អដំបូងៗប៉ុណ្ណោះនិងក្រោយមក លោក Ron ត្រូវបានមិនអនុញ្ញាតឲ្យប្រើប្រាស់បន្ទប់ទឹកនិង.ប.ង្ខំ.ឲ្យ.ផឹ.ក.ទឹកនោមរបស់ខ្លួនឯងផងដែរ។មានពេលមួយ អ្នកស្រី Shelly បាន.ប.ង្ខំ.ឲ្យលោក Ron លោ.ត.ពីដំបូលផ្ទះពីរជាន់ទៀតផង។

អ្នកស្រី Shelly បានថែទាំ.រ.បួ.ស.របស់លោក Ron ដោយលាងសម្អាតជាមួយនឹងទឹកក្ដៅ និងចាក់សារធាតុ Bleach ពីលើ។ ហើយទីបំផុត លោក Ron ក៏បាន.ស្លា.ប់.ដោយសារ.រ.បួ.ស.ធ្ង.ន់.ធ្ង.រ.របស់គាត់ ក្នុងខែសីហា ឆ្នាំ២០០៣។

អ្នកស្រី Shelly បានរក្សាទុក.សា.ក.ស.ព.របស់លោក Ron ក្នុងទូរទឹកកករយៈពេល៤ថ្ងៃដើម្បីរង់ចាំឲ្យលោក David ជួយដោះស្រាយ ព្រោះលោក Davidបានជាប់កិច្ចសន្យាគម្រោងការងារចម្ងាយជាង២៥៧គីឡូម៉ែត្រពីផ្ទះ។ហើយពេលលោក David ត្រឡប់មកផ្ទះវិញ សា.ក.ស.ព.ត្រូវបានបញ្ចុះក្នុងទីធ្លាក្រោយផ្ទះបណ្ដោះអាសន្នសិន។

ដោយទ្រាំនឹងការដឹងឮពីសកម្មភាពដ៏.អា.ក្រ.ក់.របស់ឪពុកម្ដាយមិនបាន Nikki Sam និង Tori បានរួមដៃគ្នា រាយការណ៍ទៅកាន់ប៉ូលិស។ ហើយជាលទ្ធផល លោក David និងអ្នកស្រី Shelly ត្រូវបាន.ចា.ប់.ខ្លួន នាថ្ងៃទី០៨ខែសីហា ឆ្នាំ២០០៣ នៅផ្ទះក្នុងទីក្រុង Raymond នៃរដ្ឋWashington សហរដ្ឋអាមេរិក។

អ្នកស្រី Shelly ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទ.ឃា.ត.ក.ម្មកម្រិតទី១ចំនួន២ករណី ដោយជាប់ពាក់ព័ន្ធការ.ស្លា.ប់.របស់អ្នកស្រី Kathy និងលោកRon។ ចំណែកលោក David វិញ ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទ.ឃា.ត.ក.ម្ម.កម្រិតទី១ដូចគ្នា ជាមួយនឹងការ.ស្លា.ប់.របស់ក្មេងប្រុស Shane។

យ៉ាងណាមិញអ្នកស្រី Shelly ត្រូវបាន.កា.ត់.ទោសឲ្យជាប់ពន្ធនាគាររយៈពេល២២ឆ្នាំ ខណៈលោក David ត្រូវជាប់ពន្ធនាគារ១៥ឆ្នាំ ប៉ុន្ដែលោក David ត្រូវបានដោះលែងវិញមុនពេលកំណត់ក្នុងឆ្នាំ២០១៦។ចំណែកអ្នកស្រី Shelly ទំនងជាត្រូវបានដោះលែងមុនពេលកំណត់ដែរដោយសារតែអាកប្បកិរិយាដ៏ល្អរបស់អ្នកស្រី ក្នុងខែមិថុនា ឆ្នាំ២០២២ប៉ុន្ដែការដោះលែងត្រូវបានបដិសេធវិញ។ ដូច្នេះអ្នកស្រី Shelly នឹងត្រូវបញ្ចប់ទោសរបស់អ្នកស្រី ក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ​អ្នកស្រី Shelly ត្រូវបានរកឃើញថា អ្នកស្រីមានភាពរីករាយក្នុងការធ្វើឲ្យអ្នកដទៃ.ឈឺ.ចា.ប់ និងធ្វើឲ្យអ្នកស្រីមានអារម្មណ៍ថាអស្ចារ្យខណៈអ្នកស្រីមិនត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ជា​ផ្លូវ​ការ​ថា​ជា​មនុស្ស.​វិ.ក.ល.ច.រិ.ត​.ទេ ប៉ុន្ដែអ្នកស្រីបាន​បង្ហាញ​ពី​លក្ខណៈ​ទាំង​អស់នេះ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / murd*rpedia

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Shelly (cr to the owner)
អ្នកស្រី Shelly (cr to the owner)
អ្នកស្រី Shelly (cr to the owner)
អ្នកស្រី Shelly (cr to the owner)
អ្នកស្រី Shelly និងមិត្តភក្ដិ គឺអ្នកស្រី Kathy (cr to the owner)
អ្នកស្រី Shelly និងមិត្តភក្ដិ គឺអ្នកស្រី Kathy (cr to the owner)
លោក David (cr to the owner)
លោក David (cr to the owner)
លោក David  (cr to the owner)
លោក David  (cr to the owner)
ក្មេងប្រុស Shane ដែលត្រូវជាក្មួយរបស់អ្នកស្រី Shelly (cr to the owner)
ក្មេងប្រុស Shane ដែលត្រូវជាក្មួយរបស់អ្នកស្រី Shelly (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...