អាមេរិក៖ អ្នកស្រី Lori Ann Boffman បាន.បា.ត់.ខ្លួនយ៉ាង.ច.ម្លែ.ក.ក្នុងឆ្នាំ២០០៦ ខណៈអ្នកស្រីមានអាយុ៤៥ឆ្នាំ និងមកទល់ឆ្នាំ២០២២នេះនៅតែមិនទាន់ត្រូវបានរកឃើញ ឬមានតម្រុយអ្វីទាក់ទងនឹងអ្នកស្រីឡើយ។
ជាក់ស្ដែងអ្នកស្រី Lori ជាម្ដាយមានកូនចំនួន៣នាក់និងរស់នៅក្នុងក្រុង Liberty របស់រដ្ឋ Ohio នៃសហរដ្ឋអាមេរិក។ ហើយអ្នកស្រី ត្រូវបានពណ៌នាថា ជាស្ត្រីចេះយកចិត្តទុកដាក់ផ្ដល់ក្ដីស្រលាញ់ និងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងកូនៗផងដែរ។
ដូចមនុស្សមួយចំនួនដែរអ្នកស្រី Lori តែងតែមានបំណងចង់ឈ្នះប្រាក់រង្វាន់ពីឆ្នោតផ្សងសំណាងនៅថ្ងៃណាមួយ ជាមួយនឹងរង្វាន់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ លុះនៅថ្ងៃទី០៤ ខែសីហាឆ្នាំ២០០៦ អ្នកស្រីបានឈ្នះប្រាក់រង្វាន់ពីឆ្នោតផ្សងសំណាងពិតមែន ប៉ុន្ដែបានរង្វាន់តូចប៉ុណ្ណោះ ដោយទទួលបានទឹកប្រាក់ចំនួន១,០០០ដុល្លារអាមេរិក។ហេតុដូច្នេះ អ្នកស្រីមានបំណងចង់ប្រារព្ធពិធីជប់លៀងនាថ្ងៃបន្ទាប់ ដើម្បីជួបជុំគ្រួសារ មិត្តភក្ដិនិងជាពិសេសកូនស្រីថ្នាក់សកលវិទ្យាល័យរបស់អ្នកស្រី មុនពេលនាងវិលត្រឡប់ចូលសិក្សាវិញ។
នៅពេលយប់អ្នកស្រី និងមិត្តភក្ដិប្រុសម្នាក់ បានទៅទិញម្ហូបអាហារ និងចំណីផ្សេងៗរួមទាំងកុម៉្មង់អាហារបន្ថែម ទុកសម្រាប់ថ្ងៃជប់លៀង ដែលអ្នកស្រីបានចំណាយអស់ប្រាក់លើសពី៥០០ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អ្នកស្រីត្រូវបានសន្មត់ថានឹងវិលត្រឡប់មកវិញម្ដងទៀត នៅថ្ងៃបន្ទាប់ ដើម្បីមកទទួលម្ហូបអាហារដែលបានកុម៉្មង់ផងដែរ។
លុះមកដល់ថ្ងៃទី០៥ខែសីហា ឆ្នាំ២០០៦ ជាថ្ងៃជប់លៀង អ្នកស្រី Lori បានប្រារព្ធធ្វើឡើងនៅឧទ្យានMill Creek ក្នុងទីក្រុង Youngstownប៉ុន្ដែអ្នកស្រីមិនបានចូលយកម្ហូបអាហារទេ។ ហើយអ្នកស្រីបានបញ្ចេញសកម្មភាពចម្លែកៗខុសប្លែកពីធម្មតា និងបានយំ ដែលមើលទៅហាក់បីដូចជាអ្នកស្រីកំពុងនៅក្រៅពិភពលោកម្នាក់ឯងអីចឹង។ បន្ទាប់មកអ្នកស្រីបានចាកចេញពីពិធីជប់លៀងនាវេលាម៉ោង៦:៣០នាទីល្ងាច ដើម្បីជូនមិត្តភក្ដិស្រីម្នាក់ត្រឡប់ទៅផ្ទះ។
អំឡុងពេលកំពុងធ្វើដំណើរតាមផ្លូវ អ្នកស្រី Lori បានបើករថយន្ដក្នុងល្បឿនយ៉ាងលឿននិងមិនមានការប្រុងប្រយ័ត្នឡើយ ដែលជាហេតុ ធ្វើឲ្យមិត្តភក្ដិរបស់អ្នកស្រីប្រាប់ថាឲ្យឈប់ និងសុំត្រឡប់ទៅផ្ទះដោយខ្លួនឯងតែម្ដង។ ហើយចាប់តាំងពីពេលហ្នឹងមក អ្នកដែលស្គាល់អ្នកស្រីមិនត្រូវបានប្រទះឃើញអ្នកស្រីម្ដងទៀតឡើយ។
តួយ៉ាង ទាបភ្លឺនាវេលាម៉ោង៣:១២នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៦ រថយន្ដប្រភេទម៉ាក ១៩៩២ MercurySable ពណ៌របស់អ្នកស្រី Lori ត្រូវបានប្រទះឃើញនៅលើវាលពីមុខបណ្ណាល័យមួយកន្លែង ក្បែរផ្លូវ Shery ត្រើយខាងកើតនៃទីក្រុងYoungstown ដោយរថយន្ដបាន.បុ.ក.នឹងដើមឈើ។ ហើយម៉ាស៊ីនរថយន្ដនៅតែបញ្ឆេះនិងទ្វាររថយន្ដបានបើកចោល ប៉ុន្ដែមិនមានសញ្ញារបស់អ្នកស្រី Lori ទេ។ ក្នុងរថយន្ដវិញ ត្រូវបានរកឃើញវ៉ែនតារបស់អ្នកស្រី Lori ក្រដាសឯកសារមួយចំនួន ថ្នាំលេប កាបូបប្រាក់ និងបណ្ដោងសោរប៉ុណ្ណោះ។
ចំពោះអ្នកជិតខាងដែលរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឮសូរសំឡេងរំខាន ហើយប៉ូលិសបានជឿជាក់ថាមានមនុស្សនៅកន្លែងកើតហេតុ បន្ទាប់ពីកើតហេតុឡើងភ្លាមៗ។
យ៉ាងណាមិញការ.បា.ត់.ខ្លួនរបស់អ្នកស្រី Lori ពិតជាធ្វើឲ្យគ្រួសារនិងប៉ូលិសមានការងឿងឆ្ងល់ជាខ្លាំង។ ហើយមុនពេល.បា.ត់.ខ្លួន អ្នកស្រីមិនបានវិលត្រឡប់ទៅទទួលម្ហូបអាហារដែលកុម៉្មង់ទុកឡើយ។ ម៉្យាងវិញទៀត គ្រួសាររបស់អ្នកស្រីបាន គិតថា ការបញ្ចេញសកម្មភាព.ច.ម្លែ.ក.ៗ មុនពេល.បា.ត់.ខ្លួន គឺដោយសារតែថ្នាំលេបនៃជំងឺទឹកនោមផ្អែម និងថ្នាំប្រឆាំងនឹងការថប់បារម្ភផងដែរ។
អស់រយៈពេលជាង១៦ឆ្នាំគិតត្រឹមឆ្នាំ២០២២ គ្រួសាររបស់អ្នកស្រី Lori មិនជឿឡើយថាអ្នកស្រីរត់ចោលពួកគេ និងគិតថា ប្រហែលជាមានអ្វីមិនល្អកើតឡើងលើអ្នកស្រីទៀតផង។ ហើយប្រសិនរត់ចោលមែន គួរណាតែយកកាបូបប្រាក់ អត្តសញ្ញាណប័ណ្ឌ និងថ្នាំលេបទៅជាមួយ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: medium / thesuitcasedetective / charleyproject
សូមទស្សនារូបភាពខាងក្រោម៖