ចិន៖ បុរសម្នាក់អាយុ៣៩ឆ្នាំ មកពីខេត្តយូណាន នៃប្រទេសចិនបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ជាមួយនឹងគំនិតច្នៃប្រឌិតរបស់គាត់គឺគ្រែរំកិល ដែលអាចធ្វើដំណើរទៅណាមកណាក៏បានសម្រាប់អ្នកកំពូល.ខ្ចិ.ល ដោយមិនចាំបាច់ដើរ ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរទូទៅ។
ជាក់ស្ដែង លោក Zhu ជាមនុស្សម្នាក់ដែលចូលចិត្តនិងជំនាញក្នុងការកែច្នៃរបស់ផ្សេងៗ ដែលប្លែក តែមានផលប្រយោជន៍ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ហើយស្នាដៃចុងក្រោយបង្អស់របស់គាត់ គឺគ្រែមានកង់រំកិលចំនួន៤ដែលគាត់បានចំណាយអស់រយៈពេលមួយសប្ដាហ៍ ក្នុងការធ្វើឲ្យចេញជារូបរាង និងដំណើរការ។
តួយ៉ាង គ្រែរំកិល មានភាពអស្ចារ្យមែនទែន ដែលវាមានម៉ូទ័រសម្រាប់បញ្ជាទៅមុខទៅក្រោយឬបត់ឆ្វេងស្ដាំ ដោយអ្នកបញ្ជាគ្រាន់តែដេកស្ងៀមមួយកន្លែងប៉ុណ្ណោះ។ហើយគាត់បានបន្ថែមនូវតង់មួយផ្ទាំង ដែលអាចដំឡើងបាន ប្រសិនបើមានភ្ញៀវធ្លាក់ឬមេឃក្ដៅជាដើម។
ទោះជាយ៉ាងណាក៏ដោយ គាត់នឹងធ្វើឲ្យគ្រែរំកិល កាន់តែប្រសើរជាងនេះទៀតដើម្បីចៀសវាងពីការជាប់គាំង នាអំឡុងពេលធ្វើដំណើរលើផ្លូវ។ ហើយចំពោះមូលហេតុដែលគាត់បង្កើតវាឡើង គឺដោយសារតែកាលពីនៅក្មេង គាត់ជាមនុស្សម្នាក់ងើបពីដំណេកយឺត និងទៅសាលារៀនយឺតផងដែរ។ហើយគាត់តែងតែស្រមៃថា ខ្លួនគាត់ទៅសាលារៀន ដោយដាក់ខ្លួនលើគ្រែមិនដឹងល្អយ៉ាងណា។
យ៉ាងណាមិញ នៅពេលអាយុរបស់គាត់កាន់តែចាស់ គ្រែរំកិលនេះ នឹងអាចជួយឲ្យគាត់ទៅណាមកណាងាយស្រួលនិងជាពិសេស សម្រាកលំហែកាយនាពេលស្ទូចត្រីតែម្ដង៕
ប្រភព: South China Morning Post
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖