អុញ! ស្ត្រីរូបនេះ ប្រាប់គ្រួសារថា ទៅដើរលេងក្រៅប្រទេស បែរជាឆ្លៀតទៅរៀបការជាមួយនឹង… - TrueID

អុញ! ស្ត្រីរូបនេះ ប្រាប់គ្រួសារថា ទៅដើរលេងក្រៅប្រទេស បែរជាឆ្លៀតទៅរៀបការជាមួយនឹង…

April 24, 2022

បរទេស៖ ថ្មីៗនេះ ស្ត្រីម្នាក់ អាយុ២៦ឆ្នាំ និងមានអាជីពជាគ្រូពេទ្យធ្មេញ មកពីចក្រភពអង់គ្លេសបានសម្រេចចិត្តរៀបការជាមួយនឹងបុរសជាអ្ន.ក.ទោ.ស.ម្នាក់ ដែលជា.ប់.ទោ.ស.ពីបទ ស.ម្លា.ប់.មនុស្សចំនួន២នាក់។

ជាក់ស្ដែង ដំបូងឡើយ នាង Rebecca បានប្រាប់ក្រុមគ្រួសារថា នាងនឹងធ្វើដំណើរកម្សាន្តឆ្ពោះទៅកាន់រដ្ឋផ្លររីដារបស់សហរដ្ឋអាមេរិក ហើយបន្ទាប់ពីទៅដល់ នាងក៏បានបង្ហោះរូបភាពបង្ហាញពីនាងផ្ទាល់ កំពុងសប្បាយរីករាយក្នុងសួនកម្សាន្តដ៏ល្បីDisney World ផងដែរ។ ទន្ទឹមនឹងនេះ នាងបានធ្វើឲ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលនាងបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា នាងកំពុងស្ថិតក្នុងឈុតពណ៌ខ្មៅជាមួយនឹងបុរសជាអ្ន.ក.ទោ.សស្លៀកឈុតទឹកក្រូច ខណៈជារូបភាពនៃការអបអរពិធីរៀបការ។

តួយ៉ាង បុរសជាអ្ន.ក.ទោ.ស ត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.តាំងពីក្នុងឆ្នាំ២០១០ម៉្លេះ និងកំពុងឃុំ.ឃាំ.ង.នៅពន្ធនាគារមកទល់សព្វថ្ងៃនេះ។ហើយអ្នកទាំងពីរបានស្គាល់គ្នាដំបូង តាមរយៈបណ្ដុំប្រវត្តិរូបសង្ខេបនៅលើវេបសាយរបស់អ្ន.ក.ទោ.ស បន្ទាប់ពីនាង Rebeccaបានរកឃើញ។

យ៉ាងណាមិញ នាង Rebecca បាននាំយកនំខេកពណ៌ខ្មៅដ៏ធំល្មមមួយ ទៅកាន់ផ្ទះគ្រួសាររបស់គូស្នេហ៍នាងខាងលើនិងប្រារព្ធពិធីអបអរជាមួយគ្នាផងដែរ។ ហើយមានមិត្តភក្ដិរបស់នាងម្នាក់ បាននិយាយថា នាងជាមនុស្សដែលឈ្លក់វង្វេងការទស្សនាភាពយន្ដឯកសារទាក់ទងនឹង.ឃា.ត.ក.រ.សៀ.រៀល.នៅអាមេរិកជាខ្លាំង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...