ចិន៖ យោងតាមរដ្ឋបាលបេតិកភណ្ឌវប្បធម៌ខេត្ត Sichuan បានឲ្យដឹងថា របាំងមុខមាសដែលមានអាយុកាល៣,០០០ឆ្នាំស្ថិតនៅក្នុងចំណោមវត្ថុបុរាណរាប់រយ ដែលត្រូវបានជីករកឃើញពីរណ្ដៅបូជា ជាបន្តបន្ទាប់នៅភាគនិរតីប្រទេសចិន។
ការរកឃើញនេះត្រូវបានធ្វើឡើងនៅ Sanxingdui ដែលជាតំបន់បុរាណវិទ្យាទំហំប្រហែលជិត១២គីឡូម៉ែត្រក្រឡា ខាងក្រៅទីក្រុង Chengdu ដែលបានផ្ដល់នូវវត្ថុបុរាណរាប់ពាន់ ចាប់តាំងពីកសិករក្នុងតំបន់ម្នាក់បានប្រទះឃើញវាក្នុងទសវត្សរ៍ឆ្នាំ១៩២០។
របាំងមុខមាសដែលត្រូវបានរកឃើញ កាលពីខែមិថុនាប៉ុន្តែត្រូវបានដាក់បង្ហាញជាលើកដំបូងនៅដើមខែនេះ មានទម្ងន់ប្រហែល១០០ក្រាម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។វាត្រូវបានគេគិតថា មានប្រភពមកពីចុងរាជវង្សសាង ដែលបញ្ចប់នៅឆ្នាំ១០៤៦មុនគ.ស.៕
ប្រភព: CNN