សំណាងណាស់ រកឃើញកាក់មាសអាយុកាលជាង៤០០ឆ្នាំ នៅក្រោមឥដ្ឋផ្ទះបាយ - TrueID

សំណាងណាស់ រកឃើញកាក់មាសអាយុកាលជាង៤០០ឆ្នាំ នៅក្រោមឥដ្ឋផ្ទះបាយ

September 1, 2022

អង់គ្លេស៖ កាលពីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ប្ដីប្រពន្ធមួយគូមិនបញ្ចេញអត្តិសញ្ញាណ បានរកឃើញពែងមួយមានទំហំប៉ុនកប៉ុងទឹកក្រូច ដែលមានកាក់មាសចំនួន២៦៤កាក់នៅពីក្រោមឥដ្ឋផ្ទះបាយរបស់ពួកគេ ក្នុង North Yorkshire នៃប្រទេសអង់គ្លេស។

ជាក់ស្ដែង កាក់មាសទាំងនេះ មានអាយុកាលជាង៤០០ឆ្នាំ និងត្រូវបាននៅក្រោមជម្រៅបេតុងប្រមាណ១៥សង់ទីម៉ែត្រប៉ុណ្ណោះខណៈផ្ទះផ្ទាល់ សាងសង់ឡើងក្នុងសតវត្សទី១៨ម៉្លេះ។ ហើយក្រោយពីរកឃើញ ប្ដីប្រពន្ធមួយគូនេះបានទាក់ទងអ្នកដេញថ្លៃនៅទីក្រុងឡុងដ៍ Spink& Son ហើយអ្នកជំនាញបានធ្វើដំណើរទៅពិនិត្យមើល ដើម្បីធ្វើការវាយតម្លៃផងដែរ។

យ៉ាងណាមិញ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅទីបំផុតទាំងពីរនាក់ប្ដីប្រពន្ធ អាចដាក់ដេញថ្លៃបានដោយអ្នកវាយតម្លៃបានអះអាងថា កាក់ទាំងអស់នឹងអាចមានតម្លៃច្រើនជាង២៥០,០០០ផោនឯណោះ(ប្រមាណ២៨៩,៥៣០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail / Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...