ចិន៖ កាលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២កន្លងទៅនេះ សួនព្រិលទឹកកកហានប៊ីន (Iced-Snow World) នៅខេត្ត Heilongjiangភាគឦសាននៃប្រទេសចិន បានបើកដំណើរការហើយជាការសាកល្បង ខណៈវាជាសួនកម្សាន្តឈានមុខលើពិភពលោក ដែលមាននូវរូបចម្លាក់ទឹកកក និងព្រិលខ្នាតធំសម្រាប់ទស្សនាកម្សាន្ត។
ជាក់ស្ដែង វាត្រូវបានគ្របដណ្តប់លើផ្ទៃដី៨១០,០០០ម៉ែត្រការ៉េនិងផ្ដល់ការចូលទស្សនាដោយឥតគិតថ្លៃ។ ហើយពិធីបើកដំណើរការជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការតាំងពិពណ៌និងការកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។
នៅឆ្នាំនេះ ប៉មដ៏ធំមានកម្ពស់៤៣ម៉ែត្រ ដែលពិបាកក្នុងការរចនានិងសាងសង់មែនទែន។ ចំណែកកង់វិលវិញ មានកម្ពស់ដល់ទៅ១២០ម៉ែត្រឯណោះ។ យ៉ាងណាមិញពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំនេះ មានរយៈពេលប្រហែល២ខែប៉ុណ្ណោះ រហូតដល់ចុងខែកុម្ភៈនាឆ្នាំក្រោយ៕
ប្រភព: chinahighlights / news.cgtn
សូមទស្សនារូបភាពខាងក្រោម៖