អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពជារូបភាពនៃស្ត្រីម្នាក់បណ្ដើរសត្វចិញ្ចឹមរបស់ខ្លួនដើរតាមផ្លូវសាធារណៈបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីរូបភាពត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយ។
ជាក់ស្ដែង ជុំវិញរូបភាពចំនួនពីរសន្លឹកនេះ មិនត្រូវបានបង្ហាញពីទីតាំង ដែលបានថតឡើងឡើយខណៈអ្នកបង្ហោះផ្ទាល់ បានចោទជាសំនួរសួរអ្នកប្រើប្រាស់បណ្ដាញសង្គមថាតើសត្វចិញ្ចឹមក្នុងរូបភាពជាឆ្កែចចក ឬជាសុនខ ព្រោះវាមើលទៅវាទំហំធំ និងរោមពណ៌ប្រផេះលាយពណ៌.សដូចជាឆ្កែចចកអីចឹង។
យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានអះអាងថា វាមិនមែនជាឆ្កែចចកឡើយនិងគ្រាន់តែជាសុនខប៉ុណ្ណោះ ដែលជាប្រភេទពូជសុនខអៀរឡង់ Irish Wofthond។ ហើយជាទូទៅ វារស់មិនយូរឆ្នាំ ដូចពូជសុនខដទៃឡើយ ប្រហែលចន្លោះពី៦ឆ្នាំទៅ១០ឆ្នាំប៉ុណ្ណោះ ដោយសារតែកម្ពស់ខ្ពស់ និងទម្ងន់ធ្ងន់របស់វា៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖