សម្ដីចុងក្រោយរបស់ម្ដាយ ធ្វើឲ្យបុរសនេះ ចែកលុយដល់មនុស្សប្លែកមុខ ដែលគាត់បានជួប - TrueID

សម្ដីចុងក្រោយរបស់ម្ដាយ ធ្វើឲ្យបុរសនេះ ចែកលុយដល់មនុស្សប្លែកមុខ ដែលគាត់បានជួប

July 11, 2022

អាមេរិក៖ បុរសចំណាស់​ និងជាសប្បុរសជនម្នាក់ មកពីរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិកបានផ្ដល់ប្រាក់សរុបច្រើនជាង១៣,០០០ដុល្លារអាមេរិក ដល់មនុស្សប្លែកមុខដែលគាត់បានជួបនៅអាហារដ្ឋាន Waffle House

ជាក់ស្ដែង បុរសរូបនេះ មិនបញ្ចេញឈ្មោះឡើយ និងបានចាប់ផ្ដើមផ្ដល់ប្រាក់ដល់មនុស្សប្លែកមុខ តាំងពីឆ្នាំ២០១៤ម៉្លេះ ដោយផ្ដល់ប្រាក់ចំនួនពីដុល្លារអាមេរិក ទៅដុល្លារអាមេរិក សម្រាប់ក្មេងៗ ឬមនុស្សធំជាដើម។ ហើយប្រាក់នឹងផ្ដល់ឲ្យ ដោយមានភ្ជាប់នូវក្រដាសមួយសន្លឹក ដែលគាត់បានសរសេរអក្សរដិតធំៗឡើងថា «ស្រលាញ់មនុស្សគ្រប់គ្នា»។

យ៉ាងណាមិញ មុនពេលម្ដាយរបស់គាត់ទទួល.ម.រ.ណ.ភាព ម្ដាយបាននិយាយប្រយោគចុងក្រោយមកកាន់គាត់ថា «ស្រលាញ់មនុស្សគ្រប់គ្នា» ជំនួសដោយ «ម៉ាក់ស្រលាញ់កូន» ដែលនេះជាមូលហេតុ ធ្វើឲ្យគាត់ចែករំលែកក្ដីស្រលាញ់ដល់មនុស្សគ្រប់គ្នាតាមរយៈការផ្ដល់ប្រាក់បន្ដិចបន្ដួច និងភ្ជាប់សម្ដីដ៏មានន័យរបស់ម្ដាយផ្ទាល់តែម្ដង៕

ប្រភព: Daily Mail

បុរសចំណាស់​ដែលផ្ដល់ប្រាក់ដល់មនុស្ស ដែលគាត់បានជួប
បុរសចំណាស់​ដែលផ្ដល់ប្រាក់ដល់មនុស្ស ដែលគាត់បានជួប
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...