បុរសជប៉ុន មិនពូកែធ្វើការ តែមានគេទាក់ទងឲ្យការងារធ្វើជាច្រើន - TrueID

បុរសជប៉ុន មិនពូកែធ្វើការ តែមានគេទាក់ទងឲ្យការងារធ្វើជាច្រើន

January 14, 2022

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ អាយុ៣៨ឆ្នាំ និងមកពីទីក្រុងតូក្យូនៃប្រទេសជប៉ុន បានចាប់ផ្ដើមធ្វើការក្នុងឧស្សាហកម្ម “ជួលមនុស្ស”នៅពេលដែលគាត់បានបង្ហោះសេវាកម្មរបស់គាត់ជាលើកដំបូងលើបណ្ដាញសង្គម Twitter កាលពីឆ្នាំ២០១៨។ ហើយមុនពេលចាប់យកអាជីពនេះ គាត់បានបម្រើការងារឲ្យក្រុមហ៊ុនបោះពុម្ពផ្សព្វផ្សាយមួយនិងចាកចេញវិញ បន្ទាប់ពីមានបញ្ហាក្នុងការស្លៀកពាក់។

ជាក់ស្ដែងបច្ចុប្បន្ន លោក Shoji Morimoto បានរៀបការរួចរាល់ហើយនិងជាមនុស្សម្នាក់ដែលមិនសូវចាប់អារម្មណ៍លើក្រុមគ្រួសារ មិត្តភ័ក្តិនៅសាលារៀននិងមិត្តរួមការងារ ខណៈគេគ្រប់គ្នាតែងតែហៅគាត់ថា “មនុស្សមិនធ្វើអ្វីសោះឬ មនុស្សខ្ជះខ្ជាយ”។

ទោះជាយ៉ាងណាក៏ដោយសេវាកម្ម “ជួលមនុស្ស” របស់គាត់ផ្ទាល់ ទទួលបានអតិថិជនជាច្រើន ដែលបានទាក់ទងមកគាត់ដោយជួលឲ្យគាត់កំដរទទួលអាហារជាមួយ ទៅដើរលេងកន្លែងផ្សេងៗ ចាប់មេអំបៅលេងតាមសួនអមដំណើរប្ដីឬប្រពន្ធសម្រាប់ការដាក់ពាក្យលែងលះ ស្ដាប់បញ្ហាក្នុងចិត្ត និងលួងលោមអ្នកមានវិបត្តិស្នេហាជាដើម។ហើយគាត់បានសង្កត់ធ្ងន់ថា មិនទទួលសំណើក្នុងការបោសសម្អាតផ្ទះ បោកគក់សម្លៀកបំពាក់ឬក្លែងខ្លួនធ្វើជាមិត្តប្រុសឲ្យអតិថិជនណាម្នាក់ឡើយ។

យ៉ាងណាមិញគិតត្រឹមដើមឆ្នាំ២០២១ ការងារឯករាជ្យរបស់គាត់ បានសម្រេចការងារចំនួន៣,០០០លើកហើយ ដោយក្នុងមួយថ្ងៃៗ មានអតិថិជនទាក់ទងសុំធ្វើការណាត់ជួបគាត់រហូតដល់ទៅបីដងឯណោះដែលគាត់បានបូករួមបញ្ជូលទាំងថ្លៃធ្វើដំណើរ និងអាហារតាមផ្លូវផងដែរ៕

ប្រភព: Ladbible / Nextshark

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...