អាល្លឺម៉ង់៖ សារមន្ទីរ Kunstmuseum Wolfsburg ក្នុងទីក្រុង Wolfsburg របស់អាល្លឺម៉ង់ថ្មីៗនេះបានដកចេញនូវការដំឡើងសិល្បៈដ៏ចម្រូងចម្រាសមួយ ដោយវិចិត្រករជនជាតិអង់គ្លេស Damien Hirst បន្ទាប់ពីក្រុមសិទ្ធសត្វ PETA បានដាក់ពាក្យបណ្តឹងអំពីករណី.ស.ម្លា.ប់.សត្វរុយ។
ជាក់ស្ដែង ជាទូទៅសត្វរុយ ត្រូវបានគេមើលឃើញថាជាសត្វល្អិតដែលរំខានដល់ការកំចាត់ឬយ៉ាងហោចណាស់ត្រូវរក្សាទុកនៅទីវាល ប៉ុន្តែការដំឡើងសិល្បៈដ៏ចម្រូងចម្រាសនេះ មាននូវពន្លឺកាំរស្មីយូវី បាន.បា.ញ់.ស.ម្លា.ប់.សត្វរុយ ខណៈបានទាក់ទាញកំហឹងរបស់ក្រុមសិទ្ធសត្វ PETA និងបង្កឲ្យមានការជជែកវែកញែក យ៉ាងក្តៅគគុកអំពីសិទ្ធរបស់សត្វរុយ។ហើយក្រុមសិទ្ធសត្វ បានដាក់ពាក្យបណ្តឹងដោយអះអាងថា វាជាការ.រំ.លោ.ភ.លើច្បាប់សុខុមាលភាពសត្វរបស់ប្រទេសអាល្លឺម៉ង់ដែលហាមឃាត់ការ.ស.ម្លា.ប់ ឬការ.បង្ក.គ្រោះ.ថ្នា.ក់.ដល់សត្វ។
យ៉ាងណាមិញ នេះជាការ.ស.ម្លា.ប់.សត្វច្បាស់ណាស់និងមិនមានអ្វីជាប់ពាក់ព័ន្ធនឹងសិល្បៈឡើយ។ ហើយវាជាកញ្ចក់ថ្លា ដែលបែងចែកចេញជាពីរ ដោយមួយជាកន្លែងរុយញាស់និងមួយទៀតជាកន្លែងអំពូលយូវី ព្យួរលើពិដាន។ ចំណែកសត្វរុយ ត្រូវបានទាក់ទាញដោយពន្លឺនិងនៅពេលពួកវាហោះតាមរន្ធតូចមួយរវាងតំបន់ទាំងពីរ នោះនឹងត្រូវ.ឆេះ.ផ្ដា.ច់.ជី.វិ.ត.តែម្ដង៕
ប្រភព: Odditycentral
សូមទស្សនារូបភាពខាងក្រោម៖