រស់នៅជាមួយឪពុកចិញ្ចឹម៣នាក់ លុះដល់អាយុ១០ឆ្នាំ ទើបដឹងការពិតថា... - TrueID

រស់នៅជាមួយឪពុកចិញ្ចឹម៣នាក់ លុះដល់អាយុ១០ឆ្នាំ ទើបដឹងការពិតថា...

July 4, 2021

បរទេស៖ ក្មេងស្រីម្នាក់បានចែករំលែកពីរឿងជីវីតពិតរបស់នាងតាមរយៈ Tiktuk ឈ្មោះ @life_of_raquel ដែលធ្វើឲ្យមហាជនដែលលេងបណ្ដាញសង្គមមានអារម្មណ៍អាណិតនាងមែនទែន។ កាលពីពេលថ្មីៗនេះ Raquel បានចែករំលែកនៅរឿងរ៉ាវរបស់នាងដែលធំឡើងជាមួយឪពុក៣នាក់ ប៉ុន្តែនាងមិនដែលដឹងថាឪពុកម្នាក់នៅក្នុងចំណោមនោះ មានសាច់ឈាមជាឪពុកបង្កើតរបស់នាងទេ។ 

Raquel
Raquel

ក្មេងស្រីនោះបានបញ្ជាក់ថា នាងធំដឹងក្ដីមកក្នុងគ្រួសារដែលមានម្ដាយម្នាក់និងបុរស៣នាក់ដែលនាងហៅថា ប៉ាគ្រប់គ្នា។ អ្នកទាំងបីនោះមានឈ្មោះថា Bill , Rich និង Pete ដែលជាឪពុកបង្កើតរបស់នាង។ Raquel មិនដែលដឹងមកពីមុនទេថា អ្នកណាជាឪពុកបង្កើត ដឹងត្រឹមតែថា​ អ្នកទាំងបី នាងតែងតែស្រលាញ់និងហៅ ប៉ា ដូចៗគ្នា។ 

លុះពេលនាងមានអាយុ១០ឆ្នាំ ទើបនាងអាចដឹងថាមនុស្សម្នាក់ៗមានលោកប៉ាបង្កើតតែម្នាក់គត់ក្នុងជីវិត។ ហើយចំណែកឯ Bill និង Rich គឺជាឪពុកចុងពីរនាក់ទៀតដែលម្ដាយរបស់ ក្មេងស្រីនេះបានរៀបការជាមួយ។ គួរបញ្ជាក់ផងដែរថា មូលហេតុដែលឪពុកទាំង៣នាក់រស់នៅជាមួយគ្នាបាន ព្រោះពួកគេមានជម្ងឺប្រចាំកាយ ដែលត្រូវឲ្យម្ដាយរបស់ Raquel មើលថែក្នុងផ្ទះតែមួយ៕

ប្រភព៖ Kenh14.vn

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...