ឡូយណាស់ ឌូបៃនឹងដាក់មនុស្សយន្ដស្រី ដូចមនុស្សពិតៗ ធ្វើជាអ្នកគិតលុយ - TrueID

ឡូយណាស់ ឌូបៃនឹងដាក់មនុស្សយន្ដស្រី ដូចមនុស្សពិតៗ ធ្វើជាអ្នកគិតលុយ

December 18, 2022

ឌូបៃ៖ ហាងកាហ្វេ Donna Cyber Café ដែលដាក់មនុស្សយន្ដស្រីដ៏ស្រស់ស្អាតនិងមានលក្ខណៈដូចមនុស្សស្រីពិតប្រាកដ ធ្វើជាអ្នកគិតប្រាក់នឹងបើកដំណើរការនៅក្នុងទីក្រុងឌូបៃ នាឆ្នាំ២០២៣ខាងមុខនេះ។

ជាក់ស្ដែង មនុស្សយន្ដនេះជាប្រភេទមនុស្សយន្ដ The Robo-C2 និងត្រូវបានបង្កើតឡើង​ដោយយកគំរូរូបរាងតាមតារាបង្ហាញម៉ូតអឺរ៉ុបខាងកើត គឺនាង Diana Gabdullina ខណៈវាមានស្បែកស៊ីលីកូនទន់ៗនិងភ្នែកដូចពិតប្រាកដយ៉ាងគួរឲ្យទាក់ទាញមែនទែន។ ហើយវាមានសមត្ថភាពស្វាគមន៍អតិថិជនអាចសន្ទនាបានជាមួយអតិថិជន និយាយរឿងនិទានប្រសិនបើអតិថិជនស្នើសុំ ថតរូបនិងចងចាំអតិថិជនជាដើម។

យ៉ាងណាមិញ មនុស្សយន្ដដ៏អស្ចារ្យនេះ មិនទាន់ត្រូវបានដឹងទេថាវានឹងអាចទទួលយកមតិយោបល់លើកាហ្វេ ឬវាអាចណែនាំនំខេកផ្សេងៗដល់អតិថិជនឡើយ។ហើយសម្រាប់ទីតាំងជាក់លាក់របស់ហាងកាហ្វេក៏ទាន់បញ្ចេញដែរ ប៉ុន្ដែហាងកាហ្វេនឹងបើកដំណើរការ២៤/៧ម៉ោងក្នុងមួយថ្ងៃ ដោយមានម៉ាស៊ីនការ៉េម ម៉ាស៊ីនលក់ភេសជ្ជៈ និងម៉ាស៊ីនឆុងកាហ្វេដែលបម្រើជូនដល់អតិថិជនដោយដៃរបស់មនុស្សយន្ដផ្ទាល់តែម្ដង៕

ប្រភព:Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...