ចិន៖ កាលពីថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២សប្ដាហ៍មុននេះ បុរសជនជាតិចិនម្នាក់មកពីទីក្រុងប៉េកាំង បានសំងំក្នុងរថយន្ដរយៈពេលដល់ទៅ១០ម៉ោង ដោយមិនព្រមចាកចេញពីរថយន្ដឡើយរួមទាំងបិទបង្អួចរថយន្ដជិតឈឹងទៀត។
ជាក់ស្ដែង បុរសរូបនេះ មិនត្រូវបានបង្ហាញអត្តសញ្ញាណ ឬបង្ហាញមុខឡើយ និងបានជឿជាក់ថា រូបគាត់មានភាគរយខ្ពស់នៃការឆ្លងនូវជំងឺកូវីដ-១៩ ដូច្នេះចៀសវាងចម្លងទៅដល់អ្នកដទៃគាត់ក៏សម្រេចចិត្តសំងំក្នុងរថយន្ដតែម្ដង ដែលចតចោលនៅបរិវេណចំណតអាផាតមិនរបស់គាត់ បន្ទាប់ពីអ្នករៀបចំផ្ទះរបស់គាត់បានប្រាប់គាត់ថា ពួកគេបានតេស្តវិជ្ជមានកូវីដ-១៩ ខណៈគាត់ផ្ទាល់មិនបានធ្វើតេស្តទេ។
ហើយលុះមកដល់វេលាម៉ោង៥:០០ល្ងាច គាត់បានធ្វើការកុម៉្មង់អាហារសម្រន់សម្រាប់ទទួលទាន ប៉ុន្ដែគាត់នៅតែមិនព្រមចាកចេញពីរថយន្ដដើម្បីទៅទទួលអាហារពីអ្នកដឹកជញ្ជូនឡើយ។ ហើយគាត់បានរង់ចាំអ្នកដឹកជញ្ជូនចេញទៅបាត់ ទើបចេញទៅយកអាហារដែលអ្នកដឹកជញ្ជូនបានដាក់ចោលក្បែរផ្លូវ។
យ៉ាងណាមិញ នាវេលាម៉ោង១០:០០យប់ ទីបំផុតគាត់បានចាកចេញពីរថយន្ដធម្មតា។ហើយរឿងរ៉ាវរបស់គាត់ ត្រូវបានចែករំលែកដោយទីភ្នាក់ងារព័ត៌មានដែលគាំទ្រដោយរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កូវីដ-១៩ ខណៈប្រទេសកំពុងព្យាយាមប្រ.យុ.ទ្ធ.នឹងកូវីដ-១៩៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖