ផ្ទះក្រុងថ្លៃពេក គ្មានលុយទិញ តែចុងក្រោយគ្រប់ទឹកហ្មង ទិញបានភូមិប្រវត្តិសាស្ត្រក្នុងតម្លៃថោក - TrueID

ផ្ទះក្រុងថ្លៃពេក គ្មានលុយទិញ តែចុងក្រោយគ្រប់ទឹកហ្មង ទិញបានភូមិប្រវត្តិសាស្ត្រក្នុងតម្លៃថោក

July 28, 2022

បារាំង៖ គូស្នេហ៍មួយគូ មកពី Kent នៃប្រទេសអង់គ្លេសបានទិញភូមិដ៏តូចមួយនៅប្រទេសបារាំង កាលពីឆ្នាំ២០១៩កន្លងទៅបន្ទាប់ពីមិត្តភក្ដិម្នាក់របស់អ្នកពីរ បានណែនាំឲ្យទិញ។

ជាក់ស្ដែង លោក Paul Mappley អាយុ៤៧ឆ្នាំ និងដៃគូរបស់គាត់មានអាជីពជាអ្នកស្រែចម្ការ និងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះក្នុងទីប្រជុំជនដើម្បីរស់នៅជាមួយគ្នាឡើយ ខណៈតម្លៃផ្ទះតូចមួយខ្នងប៉ុណ្ណោះ មានតម្លៃ៣០០,០០០ផោន (ប្រមាណ៣៦៥,០០០ដុល្លារអាមេរិក។ ដូច្នេះអ្នកទាំងពីរ បានសម្រេចចិត្តទិញភូមិប្រវត្តិសាស្ត្រ La Busliere ដែលមានទីតាំងស្ថិតនៅតំបន់ Normandy នៃប្រទេសបារាំងក្នុងតម្លៃចំនួន១១,៧៧៥ផោនប៉ុណ្ណោះ (ប្រមាណ១៤,៣២៦ដុល្លារអាមេរិក)។

តួយ៉ាង ភូមិមួយនេះ មានផ្ទះចំនួន៦ខ្នង ជម្រុកចំនួន២កន្លែងទីលានធំទូលាយចំនួន១កន្លែង និងឡដុតនំប៉័ងរួមជាដើម ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ហើយឥឡូវនេះ វាមិនទាន់មានអគ្គិសនីសម្រាប់ប្រើប្រាស់ឡើយ។

យ៉ាងណាមិញ គូស្នេហ៍មួយគូខាងលើនេះ គ្រោងនឹងកែច្នៃភូមិឲ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ប្រណីតនាថ្ងៃខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលទស្សនា និងអាចរកប្រាក់ចំណូលបានបន្ថែមទៀតផងដែរ៕

ប្រភព: Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...