អាមេរិក៖ បុរសម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីគាត់យកកាក់ចំនួន៨០,០០០កាក់ទៅចាក់ចោលមុខផ្ទះរបស់អតីតប្រពន្ធ កាលពីថ្មីៗនេះ។
យោងតាមសម្ដីរបស់យុវតីម្នាក់ឈ្មោះថា Avery Sandford បានឲ្យដឹងថា បុរសខាងលើជាឪពុករបស់នាង និងនៅថ្ងៃកើតហេតុ ឪពុកបានបើកឡានមួយគ្រឿងដោយមានកន្ទុយសន្ដោងពីក្រោយដែលពោរពេញទៅដោយកាក់រាប់ម៉ឺនកាក់ ហើយចាក់ចោលនៅក្បែរសួនច្បារខាងមុខផ្ទះរបស់ម្ដាយនាងបន្ទាប់ពីនាងឈានចូលអាយុ១៨ឆ្នាំបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ ម្ដាយរបស់នាងហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំងនិងបានដើរចេញទៅក្រៅ ហើយសួរទៅកាន់ឪពុកពីមូលហេតុ រួចឮដូច្នេះ មុនពេលបើកឡានចេញទៅឪពុកនាងក៏ស្រែកតបវិញថា៖
យ៉ាងណាមិញ កាក់ដែលសរុបទាំងអស់នេះមានចំនួនប្រមាណ៨៥០ដុល្លារអាមេរិក ហើយយុវតី Avery និងម្ដាយបានសម្រេចចិត្តយកប្រាក់ទាំងអស់ទៅធ្វើការបរិច្ចាគតែម្ដង។តែក្រោយពីរឿងរ៉ាវខាងលើ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមក មានសម្បុរសជនផ្សេងទៀតបានចូលរួមចំណែកបរិច្ចាគ ដែលធ្វើឲ្យទឹកប្រាក់កើនឡើងសរុបចំនួន៥,០០០ដុល្លារអាមេរិកឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: ladbible.com / Youtube