គ្រូពេទ្យធ្លាប់ប្រាប់ថា មិនអាចមានកូនបាន តែទីបំផុត ស្ត្រីរូបនេះសម្រាលបានកូនស្រីម្នាក់ត្រឹមតែ៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីដឹងថាមានផ្ទៃពោះ - TrueID

គ្រូពេទ្យធ្លាប់ប្រាប់ថា មិនអាចមានកូនបាន តែទីបំផុត ស្ត្រីរូបនេះសម្រាលបានកូនស្រីម្នាក់ត្រឹមតែ៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីដឹងថាមានផ្ទៃពោះ

December 7, 2020

អង់គ្លេស៖ ស្ត្រីម្នាក់អាយុ២៨ឆ្នាំ មកពីទីក្រុង Stoke នៃប្រទេសអង់គ្លេសធ្លាប់ត្រូវបានគ្រូពេទ្យប្រាប់ថា នាងមិនអាចមានកូនបាន តែទីបំផុតបែរជានាងអាចសម្រាលកូនស្រីម្នាក់បានទៅវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ុន្មានខែមុននេះស្ត្រីខាងលើមានឈ្មោះថា ដាញែល អាដាម បានទៅមន្ទីរពេទ្យមួយកន្លែងដើម្បីពិនិត្យសុខភាពបន្ទាប់ពីមានអាការឈឺចុកចាប់ក្នុងពោះ ដែលអាចបណ្ដាលមកពីការទល់លាមករបស់នាងគ្រួសតម្រង់នោម និងបញ្ហាខ្នែងពោះវៀន។ ហើយនៅពេលស្កេនអ៊ុលត្រាសោន បានបង្ហាញឲ្យឃើញថានាងមានផ្ទៃពោះចំនួន៩ខែទៅហើយ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Royal Stoke University Hospital ដែលជាកន្លែងនាងសម្រាលបានកូនស្រីម្នាក់នេះដោយការវះកាត់ ត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីដឹងថាមានផ្ទៃពោះគ្រប់ខែ។

នាង ដាញែលបានរៀបរាប់ឲ្យដឹងដែរថា កំឡុងពេល៩ខែពរពោះដោយមិនដឹងខ្លួន នាងមិនដែលត្រូវកូនក្នុងផ្ទៃធាក់សោះឡើយនិងឡើងទម្ងន់ប្រមាណ៦.៣គីឡូក្រាម។ ហើយនាងមានអាការស្ងួតបំពង់ក និងតែងតែឃ្លាននំបុ័ង Croissants ជានិច្ច។ នៅពេលដែលដឹងថាខ្លួនកំពុងពរពោះ នាង ព្រមទាំងស្វាមីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសប្បាយចិត្តរហូតដល់ស្រក់ទឹកភ្នែកទៀតផង។

យ៉ាងណាមិញជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានចាត់ទុកថាជាករណីចម្លែក និងកម្រកើតមានឡើង ដែលជាធម្មតាស្ត្រីមានផ្ទៃពោះ តែងតែជួបប្រទះនូវអាការ ដូចជាបាត់ប្រចាំខែ មានអារម្មណ៍ហត់នឿយនិងក្អួតចង្អោរជាដើម។ ហើយចំពោះគ្រួសាររបស់នាង ដាញែល វិញ កំពុងរស់នៅយ៉ាងមានសេចក្ដីសុខដែលមានកូនស្រីដ៏សុខភាពល្អម្នាក់ ចូលមកបំពេញចន្លោះនៃជីវិតរបស់ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង ដាញែល និងស្វាមីព្រមទាំងកូនស្រី
នាង ដាញែល និងស្វាមីព្រមទាំងកូនស្រី
នាង ដាញែល និងស្វាមីព្រមទាំងកូនស្រី
នាង ដាញែល និងស្វាមីព្រមទាំងកូនស្រី
កូនស្រីរបស់នាង ដាញែល
កូនស្រីរបស់នាង ដាញែល
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...