មិនបាច់អស់លុយច្រើន យកទូកុងតឺន័រចាស់ៗមកច្នៃ ធ្វើជាផ្ទះមួយខ្នងយ៉ាងស្អាត - TrueID

មិនបាច់អស់លុយច្រើន យកទូកុងតឺន័រចាស់ៗមកច្នៃ ធ្វើជាផ្ទះមួយខ្នងយ៉ាងស្អាត

June 12, 2022

បរទេស៖ គ្រួសារជនជាតិអង់គ្លេសមួយក្រុម នឹងផ្លាស់ទៅផ្ទះក្នុងក្តីស្រមៃរបស់ពួកគេដែលលាក់ខ្លួននៅលើភ្នំពណ៌ខៀវស្រងាត់ នៃប្រទេសកូឡុំប៊ី បន្ទាប់ពីបានសាងសង់វាឡើងទាំងស្រុងពីទូកុងតឺន័រដឹកជញ្ជូនអីវ៉ាន់ចាស់ៗអស់តម្លៃ៥២,០០០ផោន (ប្រមាណ៦៤,០០០ដុល្លារអាមេរិកខណៈជាតម្លៃមួយដ៏ថោកសមរម្យបំផុតសម្រាប់ជនជាតិអង់គ្លេស។

ជាក់ស្ដែង អ្នកស្រី Fiona Rivadeneira អាយុ៤៣ឆ្នាំ បានស្រមៃជាយូរណាស់មកហើយក្នុងការសាងសង់ផ្ទះលើទីតាំងដ៏កម្រ និងមានភាពស្ងប់ស្ងាត់ល្អ។ ហើយនៅពេលគាត់និងស្វាមីបានរកឃើញទីតាំងដ៏ល្អឥតខ្ចោះលើភ្នំរបស់ប្រទេសកូឡុំប៊ី​ អ្នកទាំងពីរក៏សម្រេចចិត្តបោះជំហានមិនធម្មតានៃការប្រើប្រាស់ទូកុងតឺន័រចាស់ៗតែម្ដង។

តួយ៉ាង ក្រោយពីការពិភាក្សា និងការសាសង់អស់រយៈពេល១៨ខែ រួមបញ្ជូលទាំងការដឹកជញ្ជូនទូកុងតឺន័រឡើងភ្នំយ៉ាងលំបាកទៀតដែលទីបំផុត​ អ្នកទាំងពីរទទួលបាននូវផ្ទះដ៏មានផាកសុកភាពមួយខ្នង។ ហើយឥឡូវនេះ ផ្ទះទូកុងតឺន័រមិនទាន់បញ្ចប់ជាស្ថាពរទេដោយនៅបន្ថែមវាំងនន ទូសម្លៀកបំពាក់ ដំបូលកញ្ចក់ និងសួនច្បារសម្រាប់ព័ទ្ធជុំវិញផងដែរ។

យ៉ាងណាមិញ ចំពោះមូលហេតុនៃការជម្រុញឲ្យអ្នកស្រីឲ្យសាងសង់ផ្ទះលើភ្នំ គឺដោយសារតែគាត់ជាមនុស្សស្រលាញ់ធម្មជាតិនិងតែងតែមានបំណងចង់សាងសង់ផ្ទះឡើង ដោយគំនិតខ្លួនឯង។ ហើយមានមនុស្សមួយចំនួន បានគិតថាគាត់ជាមនុស្ស.ឆ្កួ.ត.ដែលរស់នៅលើភ្នំ និងអាចនឹងត្រូវខ្យល់ព្យុះ.ប.ក់.បោ.ក.រ.លំ.ផ្ទះនាថ្ងៃមុខទៀតផង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...