ប្រេស៊ីល៖ កាលពីថ្មីៗនេះ បុរសម្នាក់អាយុ១០០ឆ្នាំ មកពីទីក្រុង Brusque ភាគខាងត្បូងប្រទេសប្រេស៊ីល បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់ការបម្រើការងារយូរបំផុត ឲ្យក្រុមហ៊ុនតែមួយ អស់រយៈពេល៨៤ឆ្នាំ។
ជាក់ស្ដែង លោក Waltr Orthmann បានឲ្យដឹងថា ចំពោះរូបគាត់ផ្ទាល់ បានចាប់ផ្ដើមធ្វើការដោយឆន្ទៈចូលចិត្តធ្វើការ និងមានស្មារតីប្រ.យុ.ទ្ធ.នឹងការងារ។ ហើយក្រុមហ៊ុនដែលគាត់កំពុងបម្រើការ ជាក្រុមហ៊ុនផលិតក្រណាត់ដែលគាត់បានផ្លាស់ប្ដូរតំណាងពីផ្នែករដ្ឋបាល រហូតដល់ក្លាយជាអ្នកគ្រប់គ្រងផ្នែកលក់ផងដែរ។
តួយ៉ាង គាត់បានបន្ថែមទៀតថា ការងារមិនមែនចេះតែធ្វើ ឲ្យតែបានឡើយ ដែលយូរមិនឆាប់ យើងនឹងបោះបង់វាប្រសិនបើមិនចូលចិត្ត។ ដូច្នេះយើងគួរតែស្វែងរកការងារណាមួយ ដែលយើងពេញចិត្ត និងចូលចិត្តធ្វើវា។
យ៉ាងណាមិញ ក្រៅពីផ្ដោតសំខាន់លើការងារ គាត់ក៏ត្រូវយកចិត្តទុកដាក់លើរបបអាហារផងដែរដែលមិនទទួលទានអាហារមានជាតិស្ករ និងអំបិល។ ហើយចៀសវាងចំពោះភេសជ្ជៈ ដែលមានជាតិស្ករ និងហ្គាសខ្លាំងជាដើមដើម្បីរក្សាភាពរឹងមាំនៃរាងកាយបានយូរអង្វែង៕
សូមទស្សនារូបភាពខាងក្រោម៖