សំណាងណាស់ ទិញលេខឆ្នោត តាមស្លាកលេខឡានរបស់ខ្លួនឯង ស្រាប់តែត្រូវបានរង្វាន់ធំហ្មង - TrueID

សំណាងណាស់ ទិញលេខឆ្នោត តាមស្លាកលេខឡានរបស់ខ្លួនឯង ស្រាប់តែត្រូវបានរង្វាន់ធំហ្មង

June 2, 2022

ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ ស្ត្រីចំណាស់ម្នាក់អាយុ៥៦ឆ្នាំបានឈ្នះឆ្នោតរង្វាន់ធំទីមួយ នៃចំនួនទឹកប្រាក់១២លានបាត (ប្រមាណ៣៤៩,២៦៨ដុល្លារអាមេរិក)បន្ទាប់ពីទិញឆ្នោត២សន្លឹក ដោយការផ្សងសំណាងចៃដន្យប៉ុណ្ណោះ។

ជាក់ស្ដែង អ្នកស្រី Wanna Takham មានអាជីពជាអ្នកលក់ម្ហូបអាហារនៅពីមុខមន្ទីរពេទ្យឡាំប៉ាងហើយគាត់មិនបានមានបំណងចង់ផ្សងសំណាងឆ្នោតអ្វីទេ ដែលដំបូងឡើយ រថយន្ដរបស់គាត់មួយគ្រឿង ខណៈមានស្លាកលេខ៣១៩៦ បានចតចោលនៅពីតូប ក៏ស្រាប់តែមានរថយន្ដមួយគ្រឿងទៀត បានបើកមកបុកពីក្រោយ។ ទន្ទឹមនឹងនេះក៏មានតូបលក់ឆ្នោតមួយដែរនៅក្បែរ ដែលអ្នកលក់ឆ្នោតបានឲ្យគាត់ទិញសន្លឹកឆ្នោតផ្សងសំណាងលេខ១៩៦ព្រោះវាជាលេខដូចនឹងស្លាកលេខរថយន្ដរបស់គាត់ ហើយឃើញដូច្នេះ គាត់ក៏សម្រេចចិត្តទិញតែម្ដង។

យ៉ាងណាមិញ ក្រោយពីឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក អ្នកស្រី Wanna នឹងយកប្រាក់ទៅសងបំណុលផ្គត់ផ្គង់កូនៗចំនួនពីរនាក់របស់គាត់ និងធ្វើបុណ្យ។ ហើយគាត់ក៏នឹងចែកប្រាក់ខ្លះទៅកាន់អ្នកលក់សន្លឹកឆ្នោតឲ្យគាត់និងបន្ដការលក់ម្ហូបអាហាររបស់គាត់ដដែលផងដែរ៕

ប្រភព: Sanookmgronline

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...