កោះមួយនៅជប៉ុន ប្រើឡានស្ទូចមនុស្ស រាល់ពេលឆ្លងកាត់ម្ដងៗ (មានវីដេអូ) - TrueID

កោះមួយនៅជប៉ុន ប្រើឡានស្ទូចមនុស្ស រាល់ពេលឆ្លងកាត់ម្ដងៗ (មានវីដេអូ)

July 4, 2021

ជប៉ុន៖ កោះមួយឈ្មោះថា Minami-saitojima ដែលស្ថិតក្នុងតំបន់Okinawaarchipelago នៃប្រទេសជប៉ុន បានប្រើប្រាស់រថយន្ដស្ទូចខ្នាតធំដើម្បីស្ទូចអ្នកទេសចរ ឬប្រជាជន រាល់ពេលឆ្លងកាត់ម្ដងៗ។

កោះនេះជាកោះដ៏តូចមួយ ដែលមានព័ទ្ធជុំវិញដោយថ្មប៉ប្រះទឹកផ្កានិងមិនមានកន្លែងចតសម្រាប់ទូក ឬកប៉ាល់ឡើយដូច្នេះមធ្យោបាយតែមួយគត់សម្រាប់ឆ្លងកាត់ទៅវិញទៅមក គឺប្រើប្រាស់រថយន្ដស្ទូច។វិធីសាស្ត្រនេះ ត្រូវបានប្រើប្រាស់អស់រយៈពេល៥០ឆ្នាំមកហើយ និងមានសុវត្ថិភាពដោយច្រវ៉ាក់យ៉ាងរឹងមាំ គួបផ្សំនឹងភាពលឿនបំផុតក្នុងការទៅដល់ឬចាកចេញពីច្រាំងផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងដែរថា ក្រុមហ៊ុន Daito Kaiun ជាអ្នកទទួលបន្ទុកប្រតិបត្តិការរថយន្ដស្ទូចនោះហើយក្រុមហ៊ុននេះបានឈរជើងយ៉ាងរឹងមាំក្នុងការប្រតិបត្តិការ បើធៀបជាមួយក្រុមហ៊ុនផ្សេងទៀតដែលបានក្ស័យធនអស់ជាច្រើនកន្លងមកនេះ។ ចំពោះការស្ទូចមានពីរប្រភេទ ដែលទ្រុងទីមួយមានរបាំងបិទជិត ដើម្បីការពារខ្យល់ ឬភ្លៀង និងទ្រុងទីពីរមានត្រឹមរបាំងគៀនៗប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ការសាងសង់ផែ គឺគេគិតថាមានតម្លៃថ្លៃ និងរយៈពេលយូរដូច្នេះមានតែមធ្យោបាយនេះប៉ុណ្ណោះដែលល្អបំផុត។ ហើយទន្ទឹមនឹងនេះដែរវាត្រូវបានចាត់ទុកថាជាបទពិសោធដ៏គួរឲ្យភ័យខ្លាច និងសប្បាយរីករាយ ដូចឧបករណ៍ជិះលេងកម្សាន្តនៅក្នុងឧទ្យានជាតិផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
ទិដ្ឋភាពពេលស្ទូច
វីដេអូ
វីដេអូ
វីដេអូ

ប្រភព: Oddity 

ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...