មិនងាយរកបាន! បុរសនេះ បើកប្រាក់ខែមក ផ្ញើឲ្យដៃគូសឹងទាំងអស់ ទុកប៉ុន្មានដុល្លារប៉ុណ្ណោះជាប់ខ្លួន - TrueID

មិនងាយរកបាន! បុរសនេះ បើកប្រាក់ខែមក ផ្ញើឲ្យដៃគូសឹងទាំងអស់ ទុកប៉ុន្មានដុល្លារប៉ុណ្ណោះជាប់ខ្លួន

July 25, 2022

អង់គ្លេស៖ បុរសម្នាក់អាយុ៤១ឆ្នាំ និងមកពី Hampshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍ 90 DaysFinance UK កាលពីម្សិលមិញនេះ ជុំវិញនូវទំនាក់ទំនងស្នេហារបស់គាត់ ជាមួយនឹងដៃគូជនជាតិហ្វីលីពីន។

ជាក់ស្ដែង លោក Shaun មានអាជីពជាអ្នកគ្រប់គ្រងផ្នែកសម្អាត បានស្គាល់ដៃគូរបស់គាត់ដែលរស់នៅប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១២ម៉្លេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ហើយស្ត្រីជាដៃគូផ្ទាល់កំពុងរស់នៅជាមួយកូនចំនួន៣នាក់ ដែលជាកូនៗជាមួយអតីតស្វាមីផងដែរ។

បើទោះបីជាអ្នកទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏អ្នកទាំងពីរ បានថែរក្សាទំនាក់ទំនងយ៉ាងល្អដោយតែងតែជជែកកម្សាន្តវីដេអូខលជាមួយគ្នាជាញឹកញាប់។ ហើយចាប់តាំងពីស្រលាញ់គ្នាមកអ្នកទាំងពីរបានជួបគ្នាចំនួន៤ដង ខណៈមានកូនប្រុសរួមគ្នាចំនួនម្នាក់ ដែលអាយុ៥ឆ្នាំ (កំពុងរស់នៅក្នុងប្រទេសហ្វីលីពីនជាមួយស្ត្រីជាម្ដាយ)។

តួយ៉ាង លោក Shaun តែងតែផ្ញើប្រាក់ចំនួន៤០០ផោន (ប្រមាណ៤៧៨ដុល្លារអាមេរិក) ជារៀងរាល់ខែទៅឲ្យដៃគូ ដោយទុកជាប់ខ្លួនពី៥០ផោន ទៅ៦០ផោនប៉ុណ្ណោះ (ប្រមាណ៦០ដុល្លារអាមេរិក ទៅ៧១ដុល្លារអាមេរិក)។ទន្ទឹមនឹងនេះដែរ មិត្តភក្ដិ និងសាច់ញាតិ បានគិតថាទំនាក់ទំនងរបស់គាត់ និងដៃគូឆ្លងប្រទេសមិនមានភាពច្បាស់លាស់ឡើយដោយដៃគូគ្រាន់តែតាមគាត់ ដើម្បីប្រាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ គាត់មិនខ្វល់ទេ និងនៅតែមានភាពជឿជាក់ចំពោះស្នេហាឆ្លងប្រទេសនេះដដែល។ហើយដៃគូរបស់គាត់ គ្រោងនឹងហោះហើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីរៀបការជាមួយគ្នាក្នុងកម្មវិធីបុស្ដិ៍ទូរទស្សន៍ខាងលើផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...