ធ្វើការ២៧ឆ្នាំ បុគ្គលិករូបនេះ អត់ដែរឈប់ម្ដងសោះ ស្រាប់តែទទួលបានប្រាក់ខ្ទង់សែនដុល្លារ ពីការ… - TrueID

ធ្វើការ២៧ឆ្នាំ បុគ្គលិករូបនេះ អត់ដែរឈប់ម្ដងសោះ ស្រាប់តែទទួលបានប្រាក់ខ្ទង់សែនដុល្លារ ពីការ…

July 10, 2022

អាមេរិក៖ បុរសម្នាក់អាយុ៥៤ឆ្នាំ និងជាបុគ្គលិករបស់ហាងប៊ឺហ្គឺរដ៏ល្បីល្បាញមួយកន្លែងប្រចាំទីក្រុងឡាសវេហ្គាស នៃសហរដ្ឋអាមេរិក បានទទួលការចាប់អារម្មណ៍ជាខ្លាំង កាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅនេះ ក្រោយពីមានវីដេអូឃ្លីប បង្ហាញឲ្យឃើញពីរូបគាត់ បានទទួលនូវកាបូបកាដូមួយដែលខាងក្នុងមានដូចជាសំបុត្រកុន ប៊ិចពីរបីដើម និងស្ករគ្រាប់ជាដើម។

ជាក់ស្ដែង លោក Kevin Ford បានទទួលកាបូបកាដូលើកទឹកចិត្ត ពីកន្លែងធ្វើការរបស់គាត់ផ្ទាល់តែម្ដងដោយសារគាត់បានធ្វើការអស់រយៈពេល២៧ឆ្នាំ តែមិនដែលខកខានមួយថ្ងៃណាសោះឡើយ។ ហើយបន្ទាប់មកកូនស្រីរបស់គាត់ បានយករឿងរ៉ាវ បង្ហោះនៅលើវេបសាយរៃអង្គាស GoFundMe សម្រាប់ការប្ដេជ្ញាចិត្តក្នុងការបម្រើការងារ ដែលជាលទ្ធផលគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះគឺបានទទួលទឹកប្រាក់បរិច្ចាគចំនួន៣៧០,០០០ដុល្លារអាមេរិកឯណោះ។

តួយ៉ាង គាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងនឹកស្មានមិនដល់ទេ ខណៈគិតថា វាហាក់បីដូចជាសុបិនដ៏ល្អមួយអីចឹង។ហើយចំពោះកាបូបកាដូវិញ ដែលគាត់ទទួលបានពីកន្លែងធ្វើការ បើទោះបីវាជាអ្វីក៏ដោយ ក៏គាត់ពេញចិត្តក្នុងការទទួលយកព្រោះបុគ្គលិកយូរឆ្នាំដទៃទៀត មិនទទួលបានដូចគាត់ផងដែរ។ យ៉ាងណាមិញ ឥឡូវនេះ គាត់គ្មានគម្រោងនឹងចូលនិវត្ដន៍ឡើយនិងចង់បម្រើការងារឲ្យបាន៣ ទៅ៤ឆ្នាំទៀត។ ហើយគាត់ក៏មានគម្រោងទៅសួនសុខទុក្ខកូនៗ ដែលរស់នៅក្នុងរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក នាខែសីហាខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...