មិនធម្មតា! លោកយាយអាយុវែងបំផុតនៅចក្រភពអង់គ្លេស មានចៅៗដល់ទៅ៨៩នាក់ - TrueID

មិនធម្មតា! លោកយាយអាយុវែងបំផុតនៅចក្រភពអង់គ្លេស មានចៅៗដល់ទៅ៨៩នាក់

November 25, 2021

ចក្រភពអង់គ្លេស៖ លោកយាយម្នាក់មានអាយុ១០០ឆ្នាំនិងមកពីទីក្រុង Middlesbroughនៃចក្រភពអង់គ្លេសត្រូវបានគេចាត់ទុកថាជាប្រជាជនម្នាក់ក្នុងចំណោមប្រជាជនដទៃទៀត ដែលមានអាយុវែងជាងគេបំផុតប្រចាំប្រទេស។

តួយ៉ាង លោកយាយ Jo Allan កាលពីគាត់ស្ថិតក្នុងវ័យក្មេងគាត់បានធ្វើជាកម្មករស្រីម្នាក់ក្នុងចំណោមកម្មកររាប់ពាន់នាក់ ដែលបានធ្វើការនៅរោងចក្រគ្រា.ប់.បែកអំឡុងសម័យសង្គ្រាមលោកលើកទីពីរ ហើយលុះមកដល់ថ្ងៃឈានចូលគម្រប់ខួប១០០ឆ្នាំរបស់គាត់ខាងអភិបាលក្រុង បានធ្វើបទបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងនាមជាក្រុមប្រឹក្សាដែលប្រគល់ជូនលោកយាយនូវវិញ្ញាបនបត្រ ទទួលស្គាល់គាត់ជាផ្លូវការថាជាស្ត្រីកាន់ការងារសំខាន់កាលពីសម័យសង្គ្រាម និងអរគុណគាត់សម្រាប់ការរួមចំណែកចំពោះភាពជ័យជម្នះផងដែរ។

សព្វថ្ងៃនេះ លោកយាយមានកូនចំនួន១២នាក់ ចៅចំនួន៣៧នាក់ចៅទួតចំនួន៥០នាក់ និងចៅលួតចំនួន២នាក់ ខណៈកូនច្បងរបស់គាត់មានអាយុ៧៧ឆ្នាំ និងចៅប្រុសពៅអាយុទើបតែ៥ខែប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ គាត់ពិតជាមានសេចក្ដីសុខ និងមោទកភាពជាខ្លាំងចំពោះចំនួននៃសមាជិកគ្រួសារដ៏ច្រើននេះ។

យ៉ាងណាមិញ ជំនួសឲ្យអំណោយថ្ងៃកំណើតលោកយាយបានធ្វើការរៃអង្គាសប្រាក់ ដើម្បីធ្វើការបរិច្ចាគដល់មន្ទីរពេទ្យសប្បុរសធម៌ James Cook ផ្នែកជំងឺដាច់សរសៃឈាមខួរក្បាលដែលជាកន្លែងស្វាមីរបស់គាត់ ត្រូវបានមើលថែមុនពេលទទួលមរណភាពក្នុងឆ្នាំ២០០៥។ហើយមកទល់ពេលនេះ ទឹកប្រាក់ដែលប្រមូលបានមានចំនួន១,៥០០ផោន (២,០០០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...