ត្បូងពេជ្រខៀវ ក្លាយជាត្បូងថ្លៃបំផុតមិនធ្លាប់មាន បន្ទាប់ពីដេញថ្លៃបានជិត៥០លានដុល្លារ - TrueID

ត្បូងពេជ្រខៀវ ក្លាយជាត្បូងថ្លៃបំផុតមិនធ្លាប់មាន បន្ទាប់ពីដេញថ្លៃបានជិត៥០លានដុល្លារ

April 29, 2022

បរទេស៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះត្បូងពេជ្រពណ៌ខៀវដ៏ធំមួយគ្រាប់ បានក្លាយជាត្បូងតម្លៃថ្លៃបំផុតមិនធ្លាប់មានពីមុន ដែលបានផ្ដល់ជូនក្នុងការដេញថ្លៃបន្ទាប់ពីដាក់លក់ជាមួយក្រុមហ៊ុន Sotheby'sHong Kong

ជាក់ស្ដែង ត្បូងពេជ្រ De Deers Blue មានទម្ងន់១៥.១០ការ៉ាត់ និងលក់បានក្នុងតម្លៃដល់ទៅប្រមាណ៤៨.៧លានដុល្លារអាមេរិក។ហើយកាលពីមុន មានត្បូងពេជ្រពណ៌ខៀវចំនួន៥ប៉ុណ្ណោះ ទម្ងន់លើសពី១០ការ៉ាត់ និងត្រូវបានដាក់ដេញថ្លៃតែលើកនេះ ជាលើកដំបូងដែលត្បូងពេជ្រពណ៌ខៀវ មានទម្ងន់លើស១៥ការ៉ាត់។

តួយ៉ាង ដំបូងឡើយ វាត្រូវបានរកឃើញដោយ PetralDiamonds នៅក្នុងអណ្តូងរ៉ែ Cullinan របស់អាហ្វ្រិកខាងត្បូង ក្នុងខែមេសាឆ្នាំ២០២១ ខណៈជាអណ្ដូងរ៉ែប្រភពនៃត្បូងពេជ្រគ្រើម ដែលមានគុណភាពខ្ពស់បំផុត។ ហើយរយៈពេលបីខែក្រោយមកក្រុមហ៊ុន De Deersនិង Diacore បានទិញយកវាក្នុងតម្លៃ៤០.២លានដុល្លារអាមេរិក។

យ៉ាងណាមិញ មុនពេលដាក់ដេញថ្លៃ ត្បូងពេជ្រពណ៌ខៀវខាងលើ បាន​ទៅ​បង្ហាញ​នៅ​ទីក្រុង​ញូវយ៉កឡុងដ៍ ឌូបៃ អារ៉ាប់រួម សៀងហៃ ប៉េកាំង សិនជិន និង​តៃប៉ិ។ ហើយវាត្រូវបានចាត់ទុកជាត្បូងពេជ្រពណ៌ខៀវដ៏កម្រព្រោះតែទំហំរបស់វាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...