និស្ស័យនៅតែមាន! ខានជួបតាំងពីក្មេង ៧១ឆ្នាំក្រោយមក បានជួបគ្នាវិញនៅមណ្ឌលថែទាំ - TrueID

និស្ស័យនៅតែមាន! ខានជួបតាំងពីក្មេង ៧១ឆ្នាំក្រោយមក បានជួបគ្នាវិញនៅមណ្ឌលថែទាំ

April 29, 2022

អង់គ្លេស៖ ថ្មីៗនេះ លោកយាយពីរនាក់ ត្រូវជាមិត្តភក្ដិនឹងគ្នា និងមកពី Staffordshire នៃប្រទេសអង់គ្លេស បានជួបមុខគ្នាម្ដងទៀត ក្រោយពីបែកគ្នាអស់រយៈពេល៧១ឆ្នាំបើទោះបីជាពួកគាត់ទាំងពីរ រស់នៅក្នុងតំបន់តែមួយក៏ដោយ។

ជាក់ស្ដែង លោកយាយ Audrey Sishton និងលោកយាយ Margaret Moore អាយុ៨៨ឆ្នាំដូចគ្នា បានលែងជួបមុខគ្នាតាំងពីឆ្នាំ១៩៥១ម៉្លេះហើយពួកគាត់ទាំងពីរនាក់ ជាមិត្តភក្ដិដ៏ជិតស្និទ្ធ ដែលបានស្គាល់គ្នាក្នុងសាលា BeltRoad ខណៈជាសាលាសម្រាប់សិស្សស្រីៗប៉ុណ្ណោះ។

តួយ៉ាង លោកយាយ Audrey បានផ្លាស់ទៅស្នាក់នៅមណ្ឌលថែទាំងមនុស្សចាស់មួយកន្លែងបណ្ដោះអាសន្នដោយសារផ្ទះរបស់គាត់ត្រូវជួសជុលសិន និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលគាត់បានជួបមិត្តភក្ដិចាស់របស់គាត់គឺលោកយាយ Magaret ផ្ទាល់តែម្ដង។ ហើយភ្លាមៗ អ្នកទាំងពីរ បានចាំមុខគ្នាដោយមិនមានការស្ទាក់ស្ទើរក្នុងចិត្តឡើយ និងបានជជែកលេងកម្សាន្តរម្លឹកពីជីវិតកាលនៅរៀនយ៉ាងសប្បាយផងដែរ។

យ៉ាងណាមិញ ដើម្បីអបអរនូវមិត្តភាពដ៏យូរអង្វែងនេះ ខាងបុគ្គលិករបស់មណ្ឌលថែទាំ បានរៀបចំការជួបជុំតូចមួយសម្រាប់លោកយាយទាំងពីរដោយមានអាហារ ដូចជាភេសជ្ជៈក្ដៅៗ សាំងវិច នំខេកផ្លែឈើ និងនំស្កោណ។ ហើយលោកយាយ Audrey នឹងស្នាក់នៅមណ្ឌលថែទារយៈពេល៥សប្ដាហ៍ប៉ុណ្ណោះចំណែកលោកយាយ Magaret វិញ បានស្នាក់នៅតាំងពីឆ្នាំ២០២១ម៉្លេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយទាំងពីរកាលនៅក្មេង
លោកយាយទាំងពីរកាលនៅក្មេង
លោកយាយ Audrey កាលនៅក្មេង
លោកយាយ Audrey កាលនៅក្មេង
លោកយាយ Magaret កាលនៅក្មេង
លោកយាយ Magaret កាលនៅក្មេង
លោកយាយទាំងពីរ
លោកយាយទាំងពីរ
លោកយាយទាំងពីរ
លោកយាយទាំងពីរ
លោកយាយទាំងពីរ
លោកយាយទាំងពីរ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...