ចិនចំណាយលុយ៣២លានដុល្លារ រើរូបសំណាកសំរិទ្ធតម្លៃ៣៥លានដុល្លារនេះចោល ក្រោយពីមានគេថាសង់ឥតប្រយោជន៍ - TrueID

ចិនចំណាយលុយ៣២លានដុល្លារ រើរូបសំណាកសំរិទ្ធតម្លៃ៣៥លានដុល្លារនេះចោល ក្រោយពីមានគេថាសង់ឥតប្រយោជន៍

September 5, 2021

ចិន៖ រូបសំណាកសំរិទ្ធដ៏ធំមហិមា គួនអ៊ីតម្លៃជាង១៧០លានយ័ន (ប្រមាណ៣៥.៣លានដុល្លារអាមេរិក) នៅកណ្ដាលប្រទេសចិន កំពុងត្រូវបានរុះរើក្រោយពីទីក្រុងប៉េកាំងបានត្អូញត្អែរថា សាងសង់ខ្ជះខ្ជាយលុយឥតប្រយោជន៍ដែលបញ្ជាឲ្យដកចេញតាំងពីឆ្នាំមុនមកម៉្លេះ។

កម្មករនៅក្នុងទីក្រុងជីងចូវ នៃខេត្តហ៊ូប៉ីបានដកក្បាលរូបសំណាកកម្ពស់៥៨ម៉ែត្រនេះចេញហើយ ខណៈម្ចាស់រូបសំណាកគឺជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍទេសចរណ៍ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ក្នុងការចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងថ្មីសម្រាប់រូបសំណាកទៅកាន់កន្លែងមួយដែលមានចម្ងាយ៨គីឡូម៉ែត្រពីកន្លែងចាស់ ដោយចំណាយទឹកប្រាក់ចំនួន១៥៥លានយ័ន (ប្រមាណ៣២លានដុល្លារអាមេរិក)។

តួយ៉ាង រូបសំណាកនេះដែរ គឺជាផ្នែកមួយនៃការទាក់ទាញទេសចរណ៍របស់ខេត្តជីងចូវតាំងពីយូរយារណាស់មកហើយ ព្រោះវាជាកន្លែងប្រយុទ្ធដ៏ល្បីបំផុតរបស់មេទ័ពគួនអ៊ី ហើយវាត្រូវបានគេចាត់ទុកថាជារូបសំណាកសំរិទ្ធធំជាងគេបំផុតនៅលើពិភពលោកនិងសាងសង់ចប់ជាស្ថាពរក្នុងឆ្នាំ២០១៦ដោយមានមហិច្ឆិតាចង់ដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកហ្គីនណេសប៉ុន្ដែត្រូវបានអ្នកស្រុក និងរដ្ឋាភិបាលកណ្ដាលតិះដៀលជាបន្ដបន្ទាប់ផងដែរ៕

ប្រភព: asiaone

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...