គួរឲ្យគោរព! ផ្លូវស្ទះពេក វេជ្ជបណ្ឌិតរូបនេះ ទុកឡានចោល ហើយរត់៤៥នាទី ដើម្បី… - TrueID

គួរឲ្យគោរព! ផ្លូវស្ទះពេក វេជ្ជបណ្ឌិតរូបនេះ ទុកឡានចោល ហើយរត់៤៥នាទី ដើម្បី…

September 21, 2022

ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយវេជ្ជបណ្ឌិតម្នាក់ មកពីមន្ទីរពេទ្យ Manipal Hospital ក្នុងរដ្ឋ Karnataka នៃប្រទេសឥណ្ឌាបានបង្កឲ្យមានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ក្រោយពីគាត់បានចតរថយន្ដចោលខណៈដងផ្លូវមានការកកស្ទះខ្លាំងពេក ដើម្បីប្រញាប់ប្រញាល់រត់ទៅធ្វើការ.វះ.កា.ត់.ដ៏សំខាន់ជូនអ្នក.ជំ.ងឺ.ឲ្យបានទាន់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្តរជាតិ indiatimesចុះផ្សាយកាលពីសប្ដាហ៍មុន។

ជាក់ស្ដែង ក្នុងនៅថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត Govind Nandakumar បានស្ថិតលើដងផ្លូវដ៏កកស្ទះមួយខ្សែ និងបានគិតថា ប្រសិនបើគាត់រង់ចាំយូរតទៀតគាត់នឹងមិនអាចទៅមន្ទីរពេទ្យទាន់ពេលឡើយ ដូច្នេះគាត់ក៏សម្រេចចិត្តចាកចេញពីរថយន្ដនិងរត់តែម្ដង នៃរយៈចម្ងាយប្រហែល៣គីឡូម៉ែត្រ ក្នុងរយៈពេល៤៥នាទីឯណោះ។ ចំណែកឯរថយន្ដវិញគាត់មិនមានការភ័យព្រួយឡើយ ព្រោះគាត់ក៏មានអ្នកបើកបរប្រចាំខ្លួនផងដែរ។

ទន្ទឹមនឹងនេះលោកវេជ្ជបណ្ឌិតបានឲ្យដឹងដែរថា គាត់មិនចង់ខ្ជះខ្ជាយពេលវេលាបន្ថែមទៀតដើម្បីរង់ចាំការស្ទះចរាចរណ៍ទេ ដោយសារតែអ្នក.ជំ.ងឺ.របស់គាត់មិនត្រូវបានអនុញ្ញាតឲ្យបរិភោគចំណីអាហារ រហូត​ដល់​ការ​វះកាត់​ត្រូវ​បាន​បញ្ចប់។ហេតុដូច្នេះហើយ ទើបគាត់មិនចង់ឲ្យអ្នក.ជំ.ងឺ រួមទាំងគ្រួសាររបស់អ្នក.ជំ.ងឺ.ទន្ទឹងរង់ចាំយូរ។

យ៉ាងណាមិញ នៅទីបំផុតការ.វះ.កា.ត់.របស់លោកវេជ្ជបណ្ឌិត បានបញ្ចប់ដោយជោគជ័យ។ចំណែកអ្នកជំងឺវិញ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញដែរ បន្ទាប់ពីទទួលការ.វះ.កា.ត់.បានប៉ុន្មានថ្ងៃ។ ជុំវិញហេតុការណ៍ដ៏ប្រញាប់ប្រញាល់ខាងលើ មិនមែនជាលើកទីមួយរបស់លោកវេជ្ជបណ្ឌិតឡើយហើយគាត់ក៏ធ្លាប់បានដើរឆ្លងកាត់ផ្លូវរថភ្លើងទៀតផង៕

ប្រភព: indiiatimes

សូមទស្សនារូបភាពខាងក្រោម៖

លោកវេជ្ជបណ្ឌិត (cr to the owner)
លោកវេជ្ជបណ្ឌិត (cr to the owner)
លោកវេជ្ជបណ្ឌិត (cr to the owner)
លោកវេជ្ជបណ្ឌិត (cr to the owner)
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
សកម្មភាពនៃការរត់របស់គាត់
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...