អបអរ! បុរសនេប៉ាល់ ក្លាយជាបុរស.ទា.ប.បំផុត លើពិភពលោក ដោយមានកម្ពស់ត្រឹម… - TrueID

អបអរ! បុរសនេប៉ាល់ ក្លាយជាបុរស.ទា.ប.បំផុត លើពិភពលោក ដោយមានកម្ពស់ត្រឹម…

May 25, 2022

នេប៉ាល់៖ បុរសជាតិនេប៉ាល់ម្នាក់ អាយុ១៨ឆ្នាំ និងមកពីទីក្រុង Kathmandu នៃប្រទេសនេប៉ាល់បានបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស សម្រាប់បុរសវ័យជំទង់ ដែលមានកម្ពស់ទាបបំផុត និងនៅរស់រានមានជីវិតកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

ជាក់ស្ដែង លោក Dor Bahadur Khapangi បានកើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៤ និងបច្ចុប្បន្នមានកម្ពស់ត្រឹមតែ៧៣.៤៣សង់ទីម៉ែត្រប៉ុណ្ណោះ។ ហើយនៅថ្ងៃដែលគាត់ទទួលបានវិញ្ញាបនបត្រពីខាងភ្នាក់ងារកំណត់ត្រាពិភពលោកហ្គីនណេសគាត់បានទៅជាមួយក្មួយស្រី និងបងប្រុសរបស់គាត់ ដែលមានកម្ពស់ខ្ពស់ជាងគាត់។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីខាងក្រុមអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ដែលបានចោមរោមសម្ភាស៍ និងផ្ដិតយករូបភាពរបស់គាត់ផងដែរ។

តួយ៉ាង បុរសជាបងប្រុស មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលប្អូនប្រុសបានបំបែកកំណត់ត្រាពិភពលោកខណៈប្អូនប្រុសផ្ទាល់ មានភាពអៀន និងមិនហ៊ាននិយាយអ្វីឡើយ។ យ៉ាងណាមិញ ចំពោះម្ចាស់កំណត់ត្រាពីមុនគឺជាបុរសជនជាតិនេប៉ាល់ដូចគ្នា ដែលមានកម្ពស់៦៥.៥៨សង់ទីម៉ែត្រ តែជាអកុសល គាត់ក៏ទទួល.ម.រ.ណ.ភាពក្នុងឆ្នាំ២០២០៕

ប្រភព: guinessworldrecords

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...