អាមេរិក៖ ពីរនាក់ម្ដាយកូន បានក្លាយជាពីឡុតដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រហោះហើរ៥៥ឆ្នាំនៃក្រុមហ៊ុនអាកាសចរណ៍ Southwest Airline របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើការហោះហើរជាមួយគ្នា កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយធ្វើដំណើរពីទីក្រុង Denvor ឆ្ពោះទៅកាន់ទីក្រុងSt.Louis។
ជាក់ស្ដែង ដំបូងឡើយ អ្នកស្រី Holly Petitt បានចាប់ផ្ដើមការងារជានារីអូតេសលើយន្ដហោះប៉ុណ្ណោះប៉ុន្ដែនាអំឡុងពេលបំពេញការងារយូរៗទៅ ក៏ចាប់អារម្មណ៍មុខងារជាពីឡុតវិញ ដែលអ្នកស្រីបានសម្រេចចិត្តទទួលយកការបណ្ដុះបណ្ដាលតែម្ដង។ហើយអស់រយៈពេលជាច្រើនឆ្នាំក្រោយមក អ្នកស្រីអាចសម្រេចនូវក្ដីស្រមៃជាពីឡុតផងដែរ។
ចំណែក កូនស្រីរបស់គាត់ម្នាក់ក្នុងចំណោមកូនទាំងបីនាក់ ឈ្មោះថា Keely Petti បានចាប់អារម្មណ៍លើការងារជាពីឡុតដូចអ្នកស្រីដែរ តាំងពីនាងនៅវ័យក្មេងម៉្លេះ។ ហើយកូនស្រីរបស់អ្នកស្រី បានទទួលឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍តែមួយជាមួយអ្នកស្រី ទើបតែខែឧសភា ឆ្នាំ២០២២ប៉ុណ្ណោះ។
យ៉ាងណាមិញ ទាំងពីរនាក់ម្ដាយកូនខាងលើ មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានធ្វើការរួមគ្នាហើយអ្នកទាំងពីរពិតជាចូលចិត្តការហោះហើរខ្លាំងណាស់៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖