វែល៖ កាលពីថ្មីៗនេះ អ្នកស្រី Hayley Budd អាយុ៣៣ឆ្នាំនិងមានតួនាទីជាអ្នកគ្រប់គ្រងផាប់មួយកន្លែងក្នុងទីក្រុង Cardiff ប្រទេសវែលបានជួបនូវហេតុការណ៍ដ៏គួរឲ្យដ៏ចម្លែកមួយ ដែលធ្វើឲ្យព្រឺសម្បុរ។
យោងតាមវីដេអូឃ្លីខ្លីមួយដែលថតឡើងដោយការមេរ៉ាសុវត្ថិភាពក្នុងហាងបានបង្ហាញឲ្យឃើញថា អំឡុងពេលអ្នកស្រីកំពុងអង្គុយចុចទូរសព្ទសុខៗនាវេលាម៉ោងប្រហែល៧:៣០នាទីយប់ ក៏ស្រាប់តែកៅអីមួយនៅទល់មុខគាត់បានរំកិលដោយខ្លួនឯង ហើយពេលឮសំឡេងរំកិលដូច្នេះ គាត់ក៏បានក្រឡេកភ្នែកមើល និងឱនទៅក្រោមតុដោយទឹកមុខងើយឆ្ងល់។
ទន្ទឹមនឹងនេះដែរ អ្នកស្រីបាននិយាយដែរថាគាត់មិនមានភាពភ័យខ្លាចអ្វីឡើយ ព្រោះគាត់បានធ្វើការនៅទីនោះអស់រយៈពេល៨ឆ្នាំហើយ និងឆែកកាមេរ៉ាសុវត្ថិភាពមើលម្ដងទៀតដើម្បីធ្វើឲ្យប្រាកដចិត្តថា គាត់មិនបានស្រមៃទេ។ ហើយមានបុគ្គលិកស្រីម្នាក់ ធ្លាប់បានគិតថានាងដើរបុកអ្នករួមការងារ និងខំគេច តែពេលបែរខ្នងមើលក៏មិនបានឃើញនរណាម្នាក់ឡើយ។ ចំណែកក្ដារព្យួរលើជញ្ជាំងវិញ បានរង្គើរដោយខ្លួនឯងទៀតផង។
យ៉ាងណាមិញ ជុំវិញហេតុការណ៍ទាំងប៉ុន្មានខាងលើនេះបានធ្វើឲ្យអ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែវាអាចធ្វើឲ្យបុគ្គលិកក្នុងហាងមានការភ័យខ្លាច ដល់ថ្នាក់លាឈប់ពីការងារផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖