បរទេស៖ កាលពីសប្ដាហ៍មុននេះ កំណប់ទ្រព្យប្រវត្តិសាស្ត្រតម្លៃរាប់រាយលានដុល្លារអាមេរិក ត្រូវបានបង្ហាញជាលើកដំបូង ក្រោយពីបានរកឃើញ ដោយអ្នកដឹកនាំមិនឈ្មោះត្រង់ និងក្រុមហ៊ុនអ្នកសង្គ្រោះនៅចន្លោះឆ្នាំ១៩៨០ និងឆ្នាំ២០១៤ ខណៈទ្រព្យសម្បត្តិជាច្រើន ត្រូវបានលាក់ទុក ព្រោះមានការប្តឹងផ្តល់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទាមទារសិទ្ធគ្រប់គ្រងទ្រព្យសម្បត្តិ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នាវានេះ ត្រូវបានដាក់ឈ្មោះឲ្យថា នាវាមាស និងមានប្រវែង២៨០ហ្វីត(ប្រមាណ៨៥ម៉ែត្រ) ដែលបាន.លិ.ចដោយសារព្យុះសង្ឃរានៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ១៨៥៧ នាអំឡុងពេលកំពុងធ្វើដំណើរពីប៉ាណាម៉ា ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក។ ហើយនៅលើនាវាបានផ្ទុកអ្នកដំណើរ និងនាវិកសរុបចំនួន៥៧៨នាក់ ដោយ.បា.ត់.ប.ង់.ជីវិតចំនួន៤២៥នាក់ និងមានអ្នកដំណើរ១៥៣នាក់ប៉ុណ្ណោះរស់រានមានជីវិត ដែលភាគច្រើនជាស្ត្រីនិងកុមារ។
តួយ៉ាង តម្លៃប៉ាន់ស្មាននៃដុំមាសតែមួយមុខគត់ គឺពី១០០លានដុល្លារអាមេរិក ដល់១៥០លានដុល្លារអាមេរិកឯណោះ។ហើយក្រៅពីដុំមាស មានខោរបស់អ្នកជីករ៉ែអាចស្ថិតក្នុងចំណោមខោដំបូងរចនាដោយ Levi Strauss កាក់មាស កាក់ប្រាក់ រូបថតដបបុរាណ និងរបស់មានតម្លៃជាច្រើនទៀត ដែលត្រូវបានរកឃើញផងដែរ។
យ៉ាងណាមិញ ដបបុរាណ រូបថត ខោរបស់អ្នកជីករ៉ែ នឹងត្រូវដាក់លក់ដេញថ្លៃជាសាធារណៈក្នុងខែតុលានិងវិច្ឆិកាខាងមុខ ដោយ HolabirdWestern Americana Collections៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖