បរទេស៖ នារយៈពេលប៉ុន្មានសប្ដាហ៍មុនកន្លងទៅនេះ នាឡិកាដៃមាសជាកម្មសិទ្ធរបស់អតីតអ្នកដឹកនាំផ្ដាច់ការនៃប្រទេសអាល្លឺម៉ង់ គឺលោក អាដុល ហ៊ីត្លែរ (Adolf Hitler) ត្រូវបានគេសង្ឃឹមថា អាចដាក់ដេញថ្លៃ និងបានតម្លៃដល់ទៅ៣.៤លានផោន (ប្រមាណ៤លានដុល្លារអាមេរិក)។
ជាក់ស្ដែង នាឡិដាដៃនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុននាឡិកាដ៏ប្រណីតស្វីស LeCoultre និងមានតួអក្សរអង់គ្លេសធំៗចំនួនពីរដែលតំណាងឲ្យឈ្មោះរបស់លោក ហ៊ីត្លែរ រួមទាំងរូបឥន្ទ្រីអធិរាជអាល្លឺម៉ង់មួយក្បាលផងដែរ។ហើយវា ត្រូវបានគេជឿថា ត្រូវបានផ្ដល់ឲ្យលោក ហ៊ីត្លែរ ក្នុងឆ្នាំ១៩៣៣ និងក្រោយមកវាត្រូវបានយកដោយទាហានបារាំងពី Berghof ដែលជាផ្ទះភ្នំរបស់គាត់នៅBavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់នាំថ្ងៃទី០៤ ខែឧសភាឆ្នាំ១៩៤៥។
យ៉ាងណាមិញ នៅទីបំផុត ការដេញថ្លៃត្រូវបានធ្វើឡើងក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិកដោយនាឡិកាដៃមាសនេះ លក់បានក្នុងតម្លៃត្រឹមតែ៩០០,០០០ផោនប៉ុណ្ណោះ(ប្រមាណ១.១លានដុល្លារអាមេរិក) ដែលខុសពីការរំពឹងទុកតែម្ដង៕
ប្រភព: Mirror
សូមទស្សនារូបភាពខាងក្រោម៖