ព័រតូរីកូ៖ បុរសម្នាក់មកពីប្រទេសព័រតូរីកូ មានអាយុ១២២ឆ្នាំនិង៣២៦ថ្ងៃ គិតត្រឹមថ្ងៃពុធទី៣០ ខែមិថុនាកន្លងទៅនេះ បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេសដែលជាបុរសមានអាយុវែងជាងគេបំផុត។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា EmiloFlores Marquez បានកើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩០៨និងជាអតីតកសិករចម្ការអំពៅ។ ហើយគាត់បានរៀបការអស់រយៈពេល៧៥ឆ្នាំ និងមានកូនចំនួន៤នាក់និងភរិយាបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១០។
យ៉ាងណាមិញ បច្ចុប្បន្ននេះគាត់មានចៅចំនួន៥នាក់ និងចៅទួតចំនួន៥នាក់ដែរ ហើយគាត់រស់នៅជាមួយកូនពីរនាក់ដែលតែងតែជួយមើលថែគាត់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះដែរ គាត់បានបង្ហើបពីអាថ៌កំបាំង ដែលជួយឲ្យគាត់មានអាយុវែង ដោយលើកឡើងថា ការធ្វើល្អ ចែករំលែកក្ដីស្រលាញ់និងបញ្ចប់ការស្អប់គុំគួន។
គួរបញ្ជាក់ដែរថា កំណត់ត្រាមនុស្សដែលមានអាយុវែងជាងគេបំផុតលើពិភពលោកកំពុងស្ថិតនៅក្រោមការគ្រងគ្រងរបស់ស្ត្រីជនជាតិជប៉ុនម្នាក់ ដោយមានអាយុ១១៧ឆ្នាំនិង៤១ថ្ងៃ។ ហើយកំណត់ត្រាបុរសអាយុវែងជាងគេបំផុតលើពិភពលោកកាលពីមុនបានទៅលើបុរសម្នាក់មកពីរ៉ូម៉ានី ដែលមានអាយុ១១១ឆ្នាំ និង២១៩ថ្ងៃតែបានស្លាប់តាំងពីខែមិថុនា ឆ្នាំ២០២០ម៉្លេះ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail