រំជួលចិត្ត! ទោះក្រប៉ុនណា ក៏បុរសគ្មានផ្ទះសម្បែងរូបនេះ ទិញនំខេកធ្វើខួបឲ្យសុនខរបស់ខ្លួន (មានវីដេអូ) - TrueID

រំជួលចិត្ត! ទោះក្រប៉ុនណា ក៏បុរសគ្មានផ្ទះសម្បែងរូបនេះ ទិញនំខេកធ្វើខួបឲ្យសុនខរបស់ខ្លួន (មានវីដេអូ)

January 13, 2022

កូឡុំប៊ី៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេអូឃ្លីបខ្លីមួយត្រូវបានថតឡើងដោយសកម្មជនសិទ្ធិមនុស្ស គឺលោក DavidGuerrero និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកដោយទទួលបានការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំងពីសំណាក់មហាជនដែលបង្ហាញឲ្យឃើញពីបុរសជាជនអនាថាម្នាក់បានធ្វើពិធីខួបកំណើតឲ្យសុនខរបស់ខ្លួនយ៉ាងសង្វេគ។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីប យើងអាចមើលឃើញថា បុរសអនាថា បានពាក់នូវមួកខួបកំណើតចំនួនពីរ ទៅឲ្យសុនខរបស់គាត់ទាំងពីរក្បាលខណៈកំពុងអង្គុយលើជណ្ដើរនៅទីសាធារណៈ ក្នុងទីក្រុង Bucaramangaនៃប្រទេសកូឡុំប៊ី។បន្ទាប់មក គាត់បានបើកប្រអប់នំខេកតូចមួយ និងអុជទៀនហើយច្រៀងបទចម្រៀងខួបកំណើតទៅកាន់សុនខយ៉ាងមានភាពរីករាយ។ ហើយចុងក្រោយ គាត់បានផ្លុំទៀននិងចាប់ថើបសុនខទាំងពីរក្បាល មុនពេលកាត់នំខេកឲ្យពួកវាស៊ី។

បន្ថែមពីនេះទៀត យើងអាចសង្កេតឃើញថា បុរសអនាថាហាក់ដូចជាសម្រក់ទឹកភ្នែក និងព្យាយាមទប់ ហើយបានឱបសុនខម្ដងមួយក្បាលៗ ដែលពោរពេញដោយក្ដីស្រលាញ់ផងដែរ។

យ៉ាងណាមិញ ក្រោយពីវីដេអូខាងលើទទួលបានភាពល្បីល្បាញ និងមានអ្នកចុចចូលទស្សនាជិតសែនដងរួចមក បុរសជាសកម្មជនសិទ្ធមនុស្សបានទំនាក់ទំនងទៅបុរសអនាថា និងជួយស្វែងរកការងារឲ្យធ្វើរួមទាំងរកកន្លែងស្នាក់នៅឲ្យ ជាមួយសុនខទាំងពីរក្បាលផងដែរ។ ហើយបុរសអនាថាបានប្រាប់អ្នកយកព័ត៌មានថា គាត់ចាត់ទុកសុនខទាំងពីរក្បាលដូចជាសមាជិកគ្រួសារអីចឹង៕

ប្រភព: Worldofbuzz

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
ទាក់ទងជាមួយ:
រូបភាពវីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...