និយាយលេងសោះ ស្រាប់តែសង្សារ Surprise រថយន្ដមួយគ្រឿងឲ្យក្នុងថ្ងៃខួបកំណើត - TrueID

និយាយលេងសោះ ស្រាប់តែសង្សារ Surprise រថយន្ដមួយគ្រឿងឲ្យក្នុងថ្ងៃខួបកំណើត

December 11, 2022

ម៉ាឡេស៊ី៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះនារីម្នាក់ជាអ្នកមានឥទ្ធិលពលនៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាមប្រចាំប្រទេសម៉ាឡេស៊ីទទួលបានរថយន្ដមួយគ្រឿងប្រភេទម៉ាក Porsche 718 Spyder ពីមិត្តប្រុសរបស់នាង ខណៈពេលនាងកំពុងនៅខាងក្រៅជួបជុំជាមួយមិត្តភក្តិស្រីៗ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ​ Says នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្ដែង ដំបូងឡើយ នាង Jun Jun បានគិតថា រថយន្ដគឺសម្រាប់អ្នកដទៃប៉ុណ្ណោះរហូតដល់នាងបានឃើញឈ្មោះរបស់នាង នៅចំហៀងរថយន្ដដែលបានដឹកជញ្ជូនមកដល់ ដោយរថយន្ដមានពណ៌ផ្កាឈូកប្លីងៗ។ ហើយចំពោះតម្លៃនៃរថយន្ដ ដោយមិនរាប់បញ្ជូលទាំងការរៀបចំផ្សេងៗគឺមានតម្លៃដល់ទៅ៧១០,០០០រីងហ្គីត (ប្រមាណ១៦១,២៣៥ដុល្លារអាមេរិក)។

តួយ៉ាង មុនថ្ងៃខួបកំណើតឈានចូលមកដល់ប៉ុន្មានខែ នាង Jun Jun បាននិយាយលេងសើចជាមួយនឹងមិត្តប្រុសរបស់នាងថានាងមានគម្រោងចង់បានរថយន្ដមួយគ្រឿង ដែលមានពណ៌ប្លីងគួរឲ្យទាក់ទាញ។ ហើយទីបំផុត មិត្តប្រុសរបស់នាងក៏បានSurprise រថយន្ដដល់នាង ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលនិងសប្បាយចិត្តជាខ្លាំងតែម្ដង។

យ៉ាងណាមិញ ជុំវិញការ Surprise ខាងលើនេះមិនមែនជាលើកទីមួយសម្រាប់នាង Jun Jun ឡើយ ដោយកាលពីថ្ងៃទិវានៃក្ដីស្រលាញ់​​​ នាងក៏បានទទួលនូវបាច់ផ្កាមួយបាច់ធំ ដែលពោរពេញទៅដោយក្រដាសប្រាក់១០០រីងហ្គីត (ប្រមាណ២២.៧១ដុល្លារអាមេរិក)បត់ចេញជាផ្កាកូឡាបផងដែរ៕

ប្រភព: says

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...