អាមេរិក៖ សួនសត្វសាន់ហ្វ្រេនស៊ីស្កូ (San Francisco Zoo) ដែលមានទីតាំងស្ថិតនៅជ្រុងនិរតីនៃទីក្រុងសាន់ហ្វ្រេនស៊ីស្កូក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក កំពុងកាន់ទុក្ខ និងសោកស្ដាយជាខ្លាំង បន្ទាប់ពីភេនឃ្វីនមួយក្បាលបាន.បា.ត់.ប.ង់.ជីវិតកាលពីថ្ងៃពុធកន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងអាយុ៤០ឆ្នាំ។
ជាក់ស្ដែង ភេនឃ្វីនឈ្មោលមួយក្បាលនេះ មានឈ្មោះហៅថា Caption Eo និងជាភេនឃ្វីនដែលមានអាយុច្រើនជាងគេក្នុងការថែទាំរបស់មនុស្ស នៅលើពិភពលោក។ ហើយភាពចាស់របស់វាបានធ្វើឲ្យបាត់បង់ការមើលឃើញ និងការស្តាប់យ៉ាងច្រើន រួមទាំងត្រូវការបច្ចេកទេសចិញ្ចឹមពិសេសផងដែរ។
យ៉ាងណាមិញ ចំពោះអត្តចរិតវិញ ល្អមែនទែន ដោយមិនដែលចូលរួមដណ្ដើមត្រីពីភេនឃ្វីនដទៃឡើយនិងសូម្បីតែដើរកាត់ហ្វូង ដើម្បីរកត្រីជាដើម ខណៈជំនួសមកវិញ នូវការអង្គុយស្ងៀមមួយកន្លែងនិងរង់ចាំវេនរបស់វា សម្រាប់ការស៊ីចំណី។ តួយ៉ាង វាមានកូនចំនួន២៦ក្បាល ចៅ៣១ក្បាល និងចៅទួត៨ក្បាលដែលមួយចំនួនស្ថិតក្នុងសួនសត្វ និងមួយចំនួនទៀត នៅស្ថាប័នផ្សេងៗទូទាំងប្រទេសផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖