រកឃើញ ចិញ្ចៀនមាសមួយវង់ក្នុងបឹង ពេលប្រកាសរកម្ចាស់ ទើបដឹងពីមូលហេតុនៃការបោះចោល - TrueID

រកឃើញ ចិញ្ចៀនមាសមួយវង់ក្នុងបឹង ពេលប្រកាសរកម្ចាស់ ទើបដឹងពីមូលហេតុនៃការបោះចោល

April 29, 2022

អាហ្សង់ទីន៖ បុរសម្នាក់អាយុ៤៨ឆ្នាំ ជាអ្នកជ្រមុជទឹកដ៏ជំនាញម្នាក់ បានប្រទះឃើញចិញ្ចៀនមាសមួយវង់ដែលត្រូវបានម្ចាស់បោះចោលទៅក្នុងបឹងមួយកន្លែង នៅទីប្រជុំជន Rio Turbio នៃប្រទេសអាហ្សង់ទីន។

ជាក់ស្ដែង លោក Marcos Ponce បច្ចុប្បន្នមានអាជីពជាមេធាវីផងដែរ បានធ្វើដំណើរកម្សាន្តនិងបានឈប់ត្រង់បឹងខាងលើ ដើម្បីជ្រមុជទឹកលេង និងថតរូបទុកជាការកម្សាន្ត។ ហើយខណៈពេលកំពុងថតរូបសុខៗក៏ស្រាប់តែប្រទះឃើញនូវវត្ថុមួយចាំងៗ។

តួយ៉ាង គាត់បានហែលទៅកាន់វត្ថុដែលចាំង និងបានមើលឃើញថា វាជាចិញ្ចៀនមាសដ៏មានតម្លៃមួយវង់។ហើយក្រោយមក គាត់បានថែរក្សាចិញ្ចៀន អស់រយៈពេលមួយខែ និងកាលពីថ្មីៗនេះ ទើបគាត់បានសម្រេចចិត្តបង្ហោះរូបភាពនៃចិញ្ចៀនទៅលើបណ្ដាញសង្គមដើម្បីស្វែងរកម្ចាស់ផងដែរ។

មិនយូរប៉ុន្មាន មានស្ត្រីម្នាក់ បានទាក់ទងមកគាត់ និងប្រាប់ពីភិនភាគរបស់ចិញ្ចៀនយ៉ាងលម្អិតដែល.សបញ្ជាក់ថានាងពិតជាម្ចាស់ចិញ្ចៀនមែន។ ហើយចំពោះមូលហេតុវិញ គឺនាងបានបោះចិញ្ចៀនចោលតាំងពីខែមករា ដើមឆ្នាំ២០២២ម៉្លេះបន្ទាប់ពីបែកបាក់ស្នេហាជាមួយនឹងមិត្តស្រីរបស់នាង។

យ៉ាងណាមិញ អតីតមិត្តស្រីរបស់ស្ត្រីជាម្ចាស់ចិញ្ចៀន ក៏បានទាក់ទងមកកាន់លោក Ponce ដែរ ហើយគាត់នឹងផ្ញើចិញ្ចៀនទៅកាន់អតីតមិត្តស្រីជំនួសវិញផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំង
ទីតាំង
ទីតាំង
ទីតាំង
អ្នកជ្រមុជទឹក
អ្នកជ្រមុជទឹក
រូបភាពនៃចិញ្ចៀនដែលគាត់បានបង្ហោះ
រូបភាពនៃចិញ្ចៀនដែលគាត់បានបង្ហោះ
លម្អិតនៃចិញ្ចៀន
លម្អិតនៃចិញ្ចៀន
លម្អិតនៃចិញ្ចៀន
លម្អិតនៃចិញ្ចៀន
លម្អិតនៃចិញ្ចៀន
លម្អិតនៃចិញ្ចៀន
អ្នកជ្រមុជទឹក
អ្នកជ្រមុជទឹក
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...