សោកស្ដាយ! បុរសដែលមានប្រពន្ធ៣៨នាក់ និងកូន៨៩នាក់ បានទទួលមរណភាពហើយ ដោយសារតែ… - TrueID

សោកស្ដាយ! បុរសដែលមានប្រពន្ធ៣៨នាក់ និងកូន៨៩នាក់ បានទទួលមរណភាពហើយ ដោយសារតែ…

June 15, 2021

ឥណ្ឌា៖ បុរសម្នាក់ឈ្មោះថា Ziona Chana និងត្រូវបានគេស្គាល់ថាជាបុរស ដែលមានសមាជិកក្នុងក្រុមគ្រួសារច្រើនជាងគេបង្អស់លើពិភពលោកបានទទួលមរណភាពហើយកាលពីថ្មីៗនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ៧៦ឆ្នាំរូបនេះមានប្រពន្ធចំនួន៣៨នាក់ កូន៨៩នាក់ ចៅ៣៣នាក់ និងកូនប្រសារស្រី១៤នាក់។ ហើយពួកគេទាំងអស់គ្នាបានរស់នៅក្នុងផ្ទះដ៏ធំមួយកម្ពស់៤ជាន់ និងមាន១០០បន្ទប់ ដែលទីតាំងស្ថិតក្នុងរដ្ឋ Mizoram នៃប្រទេសឥណ្ឌា។

យ៉ាងណាមិញ ដោយសារតែទទួលរងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមបណ្ដាលឲ្យគាត់មានសភាពមិនស្រួលខ្លួន និងកាន់តែយ៉ាប់យ៉ឺន។ ហើយគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យតែជាអកុសលគាត់ក៏បានទទួលមរណភាព៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Ziona Chana និងប្រពន្ធ
លោក Ziona Chana និងប្រពន្ធ
លោក Ziona Chana និងសមាជិកគ្រួសារ
លោក Ziona Chana និងសមាជិកគ្រួសារ
ផ្ទះដែលពួកគាត់រស់នៅ
ផ្ទះដែលពួកគាត់រស់នៅ

ប្រភព: ladbible

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...