ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ តែងតែចង់រស់នៅជាសត្វសុនខ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួនកាលពីថ្មីៗនេះដោយសារខាងក្រុមហ៊ុន ដែលមានឯកទេសខាងផ្នែកច្នៃឈុត បានបញ្ចប់ការច្នៃឈុតសុនខជោគជ័យឲ្យគាត់។
ជាក់ស្ដែង លោក Taco បានហ៊ានចំណាយប្រាក់ចំនួន២លានយេន (ប្រមាណ១៥,០០០ដុល្លារអាមេរិក) ទៅលើឈុតសុនខប្រភេទពូជ Collies ដែលលទ្ធផលនៃឈុតមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមើលទៅ ដូចជាសុនខមានជីវិតពិតៗអីចឹង។ ហើយក្រុមហ៊ុនច្នៃឈុតមានការសម្រិតសម្រាងយ៉ាងខ្លាំង ដែលប្រើប្រាស់រូបថតគ្រប់ជ្រុងទាំងអស់របស់សុនខ ដើម្បីប្រាកដថាការច្នៃឡើងមានលក្ខណៈដូចគ្រប់ចំណុចទៅនឹងសុនខផ្ទាល់តែម្ដង។
តួយ៉ាង ការច្នៃទាំងស្រុងនៃឈុតសុនខ ត្រូវបានច្នៃឡើងដោយដៃ និងរោមសំយោគ ដែលចំណាយអស់រយៈពេល៤០ថ្ងៃដើម្បីបញ្ចប់។ យ៉ាងណាមិញ ចំណែកលោក Taco វិញ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនថាលើបណ្ដាញអ៊ីនធើណេតឬតាមរយៈកញ្ចក់ទូរទស្សន៍ឡើយ ដែលធ្វើឲ្យមានមតិរិះគន់មួយចំនួន លើកឡើងថាមិនសមហេតុផលលទេនៃការចង់រស់នៅជាសុនខ។ ហើយមួយចំនួនទៀត លើកឡើងថា ដរាបណាគាត់មិនបានធ្វើបា.ប.នរណាម្នាក់ ដូច្នេះ គ្មានហេតុផលណាត្រូវលូកដៃចូលក្នុងការធ្វើអាជីវកម្មរបស់គាត់ទេ៕
ប្រភព: Odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖