ចក្រភពអង់គ្លេស៖ កាលពីថ្ងៃពុធទី១៣ ខែមេសា ឆ្នាំ២០២២ សប្ដាហ៍មុននេះអណ្ដើកយក្សមួយក្បាល ដែលរស់នៅក្នុងសួនសត្វ Blackpool Zoo របស់ចក្រភពអង់គ្លេស បានលា.ចា.ក.លោ.កហើយ ក្នុងអាយុ១០៥ឆ្នាំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អណ្ដើកមួយក្បាលនេះ បានរស់នៅឆ្លងកាត់ស.ង្គ្រា.ម.លោកលើកទី២ និងជំងឺរាតត្បាតសកលចំនួន២ដែលការចាកចេញរបស់វា បានធ្វើឲ្យបុគ្គលិកសួនសត្វទាំងមូល មានការសោកស្ដាយនិងអាល័យជាខ្លាំង។ ហើយវាមានបញ្ហាជើង និងទទួលបានការទទួលព្យាបាលពីអ្នកឯកទេសដែរតែក្រោយមកស្ថានភាពរបស់វាកាន់តែយ៉ាប់យ៉ឺនទៅៗតែម្ដង និងមិនអាចជួយស.ង្គ្រោះ.បាន។
យ៉ាងណាមិញ អណ្ដើកខាងលើ មានចរិតលក្ខណៈពិសេសណាស់ ដែលមិនអាចជំនួសបាននៃប្រវត្តិសាស្រ្តរបស់សួនសត្វឡើយ។ហើយវានឹងស្ថិតក្នុងការចងចាំរបស់មនុស្សម្នាទាំងអស់ ព្រោះវាបានមកដល់ចក្រភពអង់គ្លេស ចាប់តាំងពីមុនពេលសួនសត្វបើកដំណើរការម៉្លេះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖