អូស្ត្រាលី៖ ប្រិយមិត្តអ្នកអានមួយចំនួនប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងនឹងស្ត្រីកូនភ្លោះមួយគូឈ្មោះថា Anna និង Lucy DeCinque អាយុ៣៥ឆ្នាំមកពីទីក្រុង Perth ដែលត្រូវបានគេដាក់រហស្សនាមឲ្យថាកូនភ្លោះមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។
ស្ត្រីកូនភ្លោះមួយគូនេះ បានឲ្យដឹងដែរថា ពួកនាងទាំងពីរមានមិត្តប្រុសម្នាក់រួមគ្នា ដែលមានឈ្មោះថា Ben។ ហើយពួកនាងថែមទាំងធ្លាប់បានចំណាយប្រាក់ទៅធ្វើការវះកាត់កែសម្ផស្សឲ្យកាន់តែដូចគ្នាផងដែរ។លុះនៅពេលយប់ ពួកនាងនិងមិត្តប្រុសបានគេងលើគ្រែតែមួយរួមគ្នាទៀតផង។
ហើយកាលពីថ្មីៗនេះ ក្រោយពីមានទំនាក់ទំនងស្នេហាអស់រយៈពេល១០ឆ្នាំមក មិត្តប្រុសរបស់ពួកនាង បានរៀបចំពិធីបំពាក់ចិញ្ចៀនមួយឡើងដែលប្រគល់ឲ្យចិញ្ចៀនម៉ូតដូចគ្នា ម្នាក់មួយវង់តែម្ដង។ ទន្ទឹមនឹងនេះដែរ មិត្តប្រុសបាននិយាយថាពួកនាងទាំងពីរមានន័យណាស់សម្រាប់ជីវិតរបស់គាត់ហើយរូបគាត់ផ្ទាល់នឹងចំណាយពេលវេលាក្នុងឆាកជីវិតរស់នៅជាមួយពួកនាងទាំងពីរឲ្យមានសេចក្ដីសុខ។
យ៉ាងណាមិញ ពួកនាងទាំងពីរ ក៏កំពុងមានគម្រោងធ្វើឲ្យមានផ្ទៃពោះក្នុងពេលតែមួយផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
ប្រភព: Daily Mail / Youtube